កីឡាករ Nigel de Jong ​​ផ្លាស់ទៅលេង​នៅ​ក្លិប​អាមេរិក LA Galaxy ជាមួយ Steven Gerrard

កីឡាករ Nigel de Jong បាន​ក្លាយជា​កីឡាករ​បាល់ទាត់​លំដាប់​ខ្ពស់​ម្នាក់ទៀត ទៅលេង​នៅ​ក្លិប​លី​ក​កំពូល​អាមេរិក LA Galaxy គឺ​មួយ​សប្តាហ៍ ក្រោយពី កុងត្រា​លេង​របស់​កីឡាករ​វ័យ ៣១ ឆ្នាំ​សញ្ជាតិ​ហូ​ឡង់​នេះ ត្រូវបាន​លុបចោល​ជាមួយនឹង​ក្លិប​អ៊ីតាលី AC Milan។

steven-garrardអតីត​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប​អង់គ្លេស Manchester City នឹង​ចាប់​ដៃគូ​លេង​ជាមួយ​កីឡាករ Steven Gerrard និង​កីឡាករ Ashley Cole។ គ្រូបង្វឹក​បង្គោល​ក្លិប LA Galaxy លោក Bruce Arena ថ្លែងប្រាប់​គេហទំព័រ​ក្លិប​ថា «Nigel គឺជា​ខ្សែបម្រើ​ដ៏​មាន​បទពិសោធ ដែល​នឹង​ជួយ​កីឡាករផ្សេងៗលេង​ជុំវិញ​គេ ឲ្យ​មាន​កាន់តែ​ល្អប្រសើរ។ រូបគេ​នឹង​បន្ថែម​គុណភាព​លើ​ទីលាន ដែល​អាច​ពង្រឹង​ក្រុម​របស់​យើង គ្រប់​តំបន់​លេង​ទាំងអស់។ យើង​កំពុង​ទន្ទឹងរង់ចាំ​ស្វាគមន៍ Nigel មក Los Angeles ដើម្បី​មក​ចូលរួម​ជាមួយ​ក្លិប​យើង»។

De Jong ផ្ទេរ​មកលេង​នៅ Manchester City បន្ទាប់ពី​ចំណាយពេល​លេង​យ៉ាង​ជោគជ័យ​ជាមួយ​ក្លិប Ajax និង Hamburg និង​ធ្លាប់​ឈ្នះ​ពាន Premier League រដូវ​កាល ២០១១-១២ ជាមួយ Man City និង​ក្រោយមក​ផ្ទេរ​ទៅលេង​នៅ Milan ដែល​លេង​ជា​ប្រធាន​ក្រុម និង​បាន​បង្ហាញខ្លួន ៧៩ប្រកួត ក្នុង​លី​ក Serie A នាពេលនោះ៕