Taylor Swift ​គ្រោង​បង្កើត​ហ្គេម​ទូរសព្ទ​​ ផ្ទាល់​ខ្លួន​មួយ

តារាចម្រៀងប៉ុប Taylor Swift នឹងបង្កើតហ្គេមទូរសព្ទផ្ទាល់ខ្លួនមួយ រួមទាំងធ្វើជាតួអង្គក្នុងហ្គេមថ្មីនេះថែមទៀតផង។ នេះបើតាមការឲ្យដឹងពីក្រុមបង្កើតកម្មវិធីទូរសព្ទ Glu។

តាម សំដីរបស់ក្រុម Glu បានឲ្យដឹងទៀតថា Taylor នឹងធ្វើកិច្ចការនេះជាមួយក្រុមរបស់ខ្លួនដោយផ្ដាច់មុខ ដើម្បីផលិតនិងបង្កើតនូវហ្គេមឌីជីថល ថ្មីហើយប្លែកមួយ។ ហ្គេមដែលមិនទាន់មានឈ្មោះមួយនេះត្រូវបានកំណត់រួចហើយថាអាចនឹង ចេញជាផ្លូវការនៅចុងឆ្នាំ២០១៦។ 

គួរបញ្ជាក់ថាកន្លងមកក្រុម Glu បានបង្កើតនូវហ្គេមដ៏ល្បីឈ្មោះមួយគឺ Kim Kardashian Hollywood ដែលអាចរកចំណូលបានច្រើនជាង ១២៧លានដុល្លារ ចាប់តាំងពីបង្កើតឡើងនាឆ្នាំ២០១៤មក ហើយជាមួយនឹងហ្គេមថ្មីនេះគេរំពឹងថានឹងអាចរកចំណូលបានកាន់តែ ច្រើនជាងមុន៕

Taylor Swift ​គ្រោង​បង្កើត​ហ្គេម​ទូរសព្ទ​​ ផ្ទាល់​ខ្លួន​មួយ