ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ ​នាឡិកា​​​​​ធំ​ជាង​Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេ លើលោក

ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ប្រទេសឥណ្ឌា Infosys បានឲ្យដឹងថា ពួកគេគ្រោងសង់អគារនាឡិកាធំជាងគេលើពិភពលោក នៅឯបរិវេណដីក្រុមហ៊ុនក្នុងទីក្រុង Mysore ។

តាមការចុះ ផ្សាយរបស់ BBC ពេលគម្រោងក្រុមហ៊ុន IT ខាងលើរួចរាល់នៅឆ្នាំក្រោយ អគារនាឡិកា Gothic-Style នឹងមានកម្ពស់ ៤៤៣ហ្វ៊ីតថ៍ (១៣៥ម៉ែត្រ)។ ខាងក្រុមហ៊ុនបានឲ្យដឹងទៀតថា អគារនាឡិកានោះនឹងខ្ពស់ជាងអគារនាឡិកាទាំងអស់នៅលើពិភពលោក។ 

រហូតមកទល់ពេលនេះ គេសន្និដ្ឋានថាអគារនាឡិកាខ្ពស់ជាងគេ គឺអគារនាឡិកា Old Joe កម្ពស់១០០ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស ចំណែកនាឡិកា Big Benដែលមនុស្សជាច្រើននឹងគិតដល់ ទីក្រុង ឡុងដុង ប្រទេសអង់គ្លេសនោះ គឺមានកម្ពស់ ៩៦ម៉ែត្រ។ 

តាមប្រភពខាងលើដដែល ទោះជាយ៉ាងណាខាងក្រុមហ៊ុន Infosysមិនទាន់បានបញ្ជាក់ថា អគារនាឡិកាថ្មីរបស់ខ្លួននឹងបន្លឺសូរសំឡេងជួងតាមម៉ោង ដូច នាឡិកា Big Ben ឬយ៉ាងណានោះទេ៕

ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ ​នាឡិកា​​​​​ធំ​ជាង​Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេ លើលោក

ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ ​នាឡិកា​​​​​ធំ​ជាង​Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេ លើលោក

ប្រភព៖sabay

  • ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ ​នាឡិកា​​​​​ធំ​ជាង​Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេ លើលោក已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/05  Category:កំសាន្ត