ប្រទេស​ម៉ារ៉ុក ​បើក​ដំណើរ​ការ​​រោងចក្រ ​ថាមពល​​​សូឡា​ធំ​បំផុត​ ក្នុង​លោក​

ព្រះមហាក្សត្រប្រទេសម៉ារ៉ុក បានបើកដំណើរការគម្រោងទីមួយរបស់រោងចក្រថាមពលសូឡា ឬថាមពលពន្លឺព្រះអាទិត្យឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះនឹងក្លាយជារោងចក្រសូឡាធំបំផុតក្នុងលោក ពេលបញ្ចប់រួចរាល់។ 

ស្ថានីយថាមពលដែលស្ថិតនៅជាយវាលខ្សាច់សាហារ៉ា នឹងមានទំហំប៉ុនរដ្ឋធានីប្រទេសម៉ារ៉ុក និងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខ ដោយផ្ដល់អគ្គិសនីដល់មនុស្សប្រមាណ ១,១លាននាក់។ គម្រោងទីមួយឈ្មោះថា Noor 1 ផ្ដល់ថាមពល ១៦០មេហ្កាវ៉ាត់ ដែលនឹងជួយកាត់បន្ថយប្រទេសម៉ារ៉ុក ក្នុងការបញ្ចេញកាបូនចោល បានរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។ 

នៅម៉ោង ២រសៀល ព្រះមហាក្សត្រ បានចុចប៊ូតុង បង្វែរផ្ទាំងកញ្ចក់ចាប់យកពន្លឺព្រះអាទិត្យ ពេលនោះកម្ដៅចាប់ផ្ដើមបង្វិលទួប៊ីន ធ្វើឲ្យរោងចក្របង្កើតភ្លើងអគ្គិសនីតែម្ដង។ នេះបើអ្នកនាំពាក្យភ្នាក់ងារថាមពលកើតឡើងវិញរបស់ម៉ារ៉ុកលោក Masen។ 

គម្រោងទីមួយ Noor 1 ធ្លាប់បានបើកដំណើរការដំបូងនៅខែធ្នូកន្លងទៅ តែត្រូវបានពន្យារពេល ប៉ុន្មានថ្ងៃក្រោយ ដោយសារបញ្ហាមួយចំនួន។ ស្ដេច Mohammed VI នឹងបើកសម្ពោធគម្រោងទីពីរឈ្មោះ Noor 2 បន្ថែមទៀតនៅពេលក្រោយ។ 

បន្ទាប់បើកដំណើរការដំបូង រោងចក្រនឹងផ្គត់ផ្គង់ដល់មនុស្សជាង ៦៥ម៉ឺននាក់ ពីព្រឹកព្រលឹម រហូតដល់ ក្រោយថ្ងៃលិច៣ម៉ោង។ ប្រទេសនៅអាហ្វ្រិកខាងជើងនេះ គ្រោងផលិតថាមពលកើតឡើងវិញឲ្យបាន ៤២% ត្រឹមឆ្នាំ ២០២០ ដោយ ១ភាគ៣ បានមកពីថាមពលសូឡា កម្លាំងខ្យល់ និងវារីអគ្គិសនី។ 

ប្រទេសម៉ារ៉ុក ដឹងថាតម្រូវការភ្លើងអគ្គិសនីកើនឡើង ៧% ក្នុងមួយឆ្នាំ ដែលធ្លាប់តែពឹងផ្អែកទៅការនាំចូល ៩៧% ពីបរទេស៕

ប្រទេស​ម៉ារ៉ុក ​បើក​ដំណើរ​ការ​​រោងចក្រ ​ថាមពល​​​សូឡា​ធំ​បំផុត​ ក្នុង​លោក​

ប្រទេស​ម៉ារ៉ុក ​បើក​ដំណើរ​ការ​​រោងចក្រ ​ថាមពល​​​សូឡា​ធំ​បំផុត​ ក្នុង​លោក​

ប្រទេស​ម៉ារ៉ុក ​បើក​ដំណើរ​ការ​​រោងចក្រ ​ថាមពល​​​សូឡា​ធំ​បំផុត​ ក្នុង​លោក​

ប្រភព៖sabay