វិធីកម្ចាត់ក្លិនផ្អួរនៅ ក្នុងម៉ាស៊ីនបោកខោអាវ

ម៉ាស៊ីនបោកខោអាវ នៅពេលដែលប្រើយូរៗទៅ នឹងកើតមានក្លិនផ្អួរ ទោះបីជាបើកទឹកលាងសម្អាត ក៏នៅតែមិនបាត់។ តែនេះមិនមែនជាបញ្ហាដែលគួរឲ្យចោទខ្លាំងនោះឡើយ ដោយខាងក្រោមនេះគឺជាវិធីងាយៗដើម្បីកម្ចាត់នូវក្លិនផ្អួរទាំងនេះ។

ដំបូងអ្នកគួរដាក់ទឹកខ្មេះ ១ដប កម្តៅឲ្យក្តៅបំផុត រួចចុចបើឲ្យគ្រឿងម៉ាស៊ីនដំណើរការ ដោយមិនចាំបាច់ដាក់ម្ស៉ៅសាប៊ូឡើយ ហើយទុកឲ្យម៉ាស៊ីនឈប់ដោយខ្លួនឯង។ ប្រសិនបើនៅតែមានក្លិននៅឡើយ អ្នកគួរចុចឲ្យម៉ាស៊ីនដំណើរការម្តងទៀត ដោយមិនចាំបាច់ដាក់អ្វីឡើយ គឺគ្រាន់តែប្រើទឹកធម្មតាប៉ុណ្ណោះ។

ម្យ៉ាងទៀតរាល់ពេលដែលអ្នកបោកខោអាវរួច និងយកខោអាវចេញពីម៉ាស៊ីនអស់ អ្នកត្រូវបើកគម្របវាចោល ដើម្បីជាការបណ្តេញក្លិន និងកម្តៅដែលមាននៅក្នុងម៉ាស៊ីន ឲ្យបានឆាប់។ អ្នកគួរប្រើក្រណាត់ស្អាត ដើម្បីជូតវាឲ្យស្ងួតភ្លាមៗ និងដើម្បីការពារកុំឲ្យកើតមេរោគ ជាពិសេស តាមគែមជ័រផ្នែកខាងលើ។

ចំពោះគ្រឿងម៉ាស៊ីន ដែលមានគម្របបិទបើកនៅខាងលើ អ្នកគួរដោះកន្លែងសម្រាប់ដាក់សាប៊ូបោកខោអាវ ដើម្បីយកមកលាងសម្អាតឲ្យបានញឹកញាប់។ ហើយចំនុចមួយទៀត ដែលមអ្នកមិនគួរភ្លេច គឺសន្ទះសម្រាប់ត្រងយកកម្ទេចក្រណាត់ ឬវត្ថុនានា ដែលភាគច្រើនវាស្ថិតនៅខាងក្រោមម៉ាស៊ីន។ អ្នកគួរកេះវាចេញ រួចសម្អាតឲ្យបានញឹកញាប់គឺជាការស្រេច។

វិធីកម្ចាត់ក្លិនផ្អួរនៅ ក្នុងម៉ាស៊ីនបោកខោអាវ

វិធីកម្ចាត់ក្លិនផ្អួរនៅ ក្នុងម៉ាស៊ីនបោកខោអាវ

វិធីកម្ចាត់ក្លិនផ្អួរនៅ ក្នុងម៉ាស៊ីនបោកខោអាវ

  • វិធីកម្ចាត់ក្លិនផ្អួរនៅ ក្នុងម៉ាស៊ីនបោកខោអាវ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/02/05  Category:កំសាន្ត