ការទទួលទាន វីតាមីន បន្ថែមតាមវ័យ

ស្រ្តីវ័យ ២០ឆ្នាំៈ

ស្រ្តីអាយុ២០ ទៅ ២៩ ឆ្នាំជាវ័យរៀនសូត្រ និងចាប់ផ្តើមធ្វើការងារ ពេលណាដែលមានអ្នកមានអារម្មណ៍មិនពេញកម្លាំងដូចពីមុន អ្នកអាចបន្ថែមវីតាមីនដូចខាងក្រោមៈ

-      វីតាមីន C: មានប្រយោជន៍ចំពោះរាងកាយច្រើនយ៉ាង ព្រោះមិនត្រឹមតែការពារជំងឺផ្តាសាយ ប៉ុន្តែវាថែមទាំងជួយកម្ចាត់រ៉ាឌីកាល់សេរីដែលអាចបង្កជំងឺច្រើនប្រភេទ។ លើសពីនេះវីតាមីន C ជួយបឺតស្រូបយកជាតិដែក និងជួយដល់ប្រព័ន្ធប្រសាទព្រមទាំងជួយបង្កើតខូលឡាចេន ទៀតផង។

-      គ្រាប់ទំពាំងបាយជូរៈ សម្បូរដោយវីតាមីនសំខាន់ៗ ទាំងវីតាមីន A ដែលមានចំណែកក្នុងការមើលឃើញ និងមានឥទ្ធិពលចំពោះការបង្កើតកោសិកាថ្មីព្រមទាំងមានវីតាមីន C ជួយប្រឆាំងរ៉ាឌីកាល់សេរី បង្កើតនប្រព័ន្ធការពាររាងកាយ និងបំប៉នស្បែក។ ជាពិសេសមានវីតាមីន E ជួយការពារស្បែកពីស្នាមដំបៅ និងរលាកស្បែកផ្សេងៗ។

-      កាល់ស្យូមៈ ពេលអាយុ២៥ឆ្នាំ កាល់ស្យូមក្នុងរាងកាយ ចាប់ផ្តើមថយចុះទើបគួរបន្ថែមជាតិកាល់ស្យូមព្រោះកាល់ស្យូមជួយឲ្យដុំឈាមចាប់គ្នាបានល្អ ព្រមទាំងជួយដល់ដំណើរការរបស់សាច់ដុំ និងការលោតរបស់ចង្វាក់បេះដូង។ គួរទទួលទានកាល់ស្យូម រួមជាមួយវីតាមីន K ទើបជួយឲ្យរាងកាយបឺតស្រូបកាល់ស្យូមបានល្អ។

ស្រ្តីវ័យ៣០ឆ្នាំៈ

ស្រ្តីអាយុ ៣០ ទៅ ៣៩ឆ្នាំជាពេលកំពុងងប់ងល់នឹងការងារពេញបន្ទុក ធ្វើឲ្យមានអារម្មណ៍ទន់ខ្សោយខួរក្បាល និងរាងកាយ គួរតែរកវីតាមីនបន្ថែម បំប៉នខួរក្បាលដូចខាងក្រោមៈ

-      វីតាមីន B

វីតាមីន B1,B2,B3,B5,B6,B7,B9 និង B12 ដើម្បីជួយបង្កើនដំណើរការរបស់ប្រព័ន្ធខួរក្បាល និងប្រសាទកណ្តាល ដំណើរការរបស់បេះដូង បង្កើតគ្រាប់ឈាមក្រហម និងប្រព័ន្ធការពាររាងកាយ។

ស្រ្តីវ័យ៤០ឆ្នាំៈ

ក្នុងវ័យ៤០ ទៅ ៤៩ឆ្នាំ ស្រ្តីភាគច្រើន ជួបប្រទះនឹងសភាពស្បែកខ្វះជាតិសំណើម មិនស្រស់ថ្លា និងមានសញ្ញានៃភាពជ្រីវជ្រួញ។ ដូច្នេះ អ្នកគួររកជំនួយដែលមានគុណសម្បត្តិក្នុងការពន្យាស្បែក ពីការបំផ្លាញដូចជា Evening Primerose Oil ដែលជាអាស៊ីដខ្លាញ់ចាំបាច់ ជាអង្គធាតុសំខាន់របស់កោសិកាស្បែក ជួយការពារការបាត់បង់ជាតិទឹក របស់កោសិកាស្បែកសម្រួលកោសិកាស្បែកដែលស្ងួតក្រៀម ឲ្យមានសំណើម កាត់បន្ថយស្នាមជ្រីវជ្រួញ ជួយកាត់បន្ថយអាការឈឺចាប់ពេលមករដូវ និងអាការខុសប្រក្រតីអំឡុងពេលអស់រដូវ បានយ៉ាងល្អទៀតផង។

ស្រ្តីវ័យ៥០ឆ្នាំអាយុចន្លោះ៥០ ទៅ ៥៩ឆ្នាំ គឺជាពេលដែលស្រ្តីភាគច្រើនជួបប្រទះនឹងសភាពសម្ពាធឈាមខ្ពស់។ ដូច្នេះ ជំនួយការដ៏ល្អរបស់ស្រ្តីវ័យនេះគឺ ខ្លាញ់ត្រី ជាសារធាតុផ្សំរបស់អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលរាងកាយមិនអាចផលិតបានដោយខ្លួនឯង ហើយដែលមាន២ប្រភេទ គឺ EPA  ជួយកាត់បន្ថយទ្រីគ្លីសេរីដក្នុងឈាម ការពារការស្ទះសរសៃឈាម និង DHA ដែលជួយបង្កើនការវិវឌ្ឍន៍ផ្នែកខួរក្បាល ការចងចាំរួមទាំងប្រព័ន្ធខ្សែភ្នែក។ ខ្លាញ់ត្រីជួយកាត់បន្ថយសម្ពាធឈាមធ្វើឲ្យចលនារបស់ឈាម កាន់តែល្អ ហើតថែមទាំងបន្ថយអាការឈឺសន្លាក់ និងខូចសន្លាក់ទៀតផង។

ការទទួលទាន វីតាមីន បន្ថែមតាមវ័យ

ការទទួលទាន វីតាមីន បន្ថែមតាមវ័យ

ការទទួលទាន វីតាមីន បន្ថែមតាមវ័យ

ការទទួលទាន វីតាមីន បន្ថែមតាមវ័យ