ឥណ្ឌូនេស៊ី ប្រកាសដល់ពលរដ្ឋ កុំឲ្យធ្វើដំណើរទៅកាន់ ប្រទេស៨ដែលកំពុង រាតត្បាតដោយ Zika

ហ្សាកាតា៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ី បានចេញសេចក្តីជូនដំណឹងជាសាធារណៈថា សូមបងប្អូនមេត្តា កុំធ្វើដំណើរទៅកាន់ប្រទេស ចំនួន៨ដែលកំពុងរាតត្បាត ក្នុងនោះរាប់បញ្ជូនទាំងប្រេស៊ីលផងដែរ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានប្រកាសនិងផ្តល់ដំបូន្មានជាសាធារណៈថា បណ្តាប្រទេសចំនួន៨ដែលកំពុងឆ្លងរាតត្បាតដោយសារវីរុស Zika សូមឲ្យពលរដ្ឋទាំងអស់កុំធ្វើដំណើរទៅកាន់ទីនោះ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រទេសចំនួន៨ដែលស្ថិតក្នុងស្ថានភាពឆ្លងរាលដោយសារវីរុសខាងលើរួមមានៈ ប្រេស៊ីល ខេប វេដឺុ កូឡុំប៊ី អ៊ែល សាវ៉ាឌឺ ហុងឌុយរ៉ាស់ ម៉ានីគីក ប៉ាណាម៉ា និងស៊ូរីណាម ឥណ្ឌូនេស៊ី ក៏ជាប្រទេសធ្លាប់មានករណីនេះដែរ ។

នៅក្នុងសេចក្តីប្រកាសដំណឹងដោយក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងនោះក៏រាប់បញ្ជូលទាំងបណ្តាល ប្រទេសចំនួន២២ទៀត ដែលបាននឹងកំពុងឆ្លងនូវវីរុស ។ ក្នុងនោះមានប្រទេសថៃឡង់ដ៏ បាបេដូស ប៊ូឡឺវី សាធារណរដ្ឋដូនីមិក អេក្វាដឹ ហ្វីជី ហ្គាតេម៉ាឡា នីការាហ្គា ប៉ារ៉ាហ្គាយ និងប៉េតូ រីកូ ៕

ឥណ្ឌូនេស៊ី ប្រកាសដល់ពលរដ្ឋ កុំឲ្យធ្វើដំណើរទៅកាន់ ប្រទេស៨ដែលកំពុង រាតត្បាតដោយ Zika