ធ្លាក់​ពីលើ​គ្រែ ប៉ះចំ​ព្រី​ភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​

Doliprane TVC

​ភ្នំពេញ​៖ បុរស​កម្មករសំណង់​ម្នាក់​ទំនេរ​ពី​ធ្វើការ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​តាំងពីព្រឹក​ទល់​យប់ ខណៈពេល​ចូលដេក​បាន​ដេក​រមៀល​ធ្លាក់​ពីលើ​គ្រែ​ប៉ះចំ​ព្រី​ភ្លើង​ឆក់​ស្លាប់​ភា្ល​ម​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង ១០ និង ១០​នាទី​យប់​ថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះជួល​លេខ ៤ ក្រុម ៤ ភូមិ​ចុង​ថ្នល់​ខាងលិច​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆក់​ឈ្មោះ ឌិន គ្រឹ​ស្នា អាយុ ២៣ ឆ្នាំ​មុខរបរ​កម្មករសំណង់​មាន​ស្រុ​កំណើត​នៅ​ភូមិ​ត្រពាំង​ស្រ​គន់ ឃុំ​ជី​ភុ​ច ស្រុក​មេសាង ខេត្តកណ្តាល ។​

ធ្លាក់​ពីលើ​គ្រែ ប៉ះចំ​ព្រី​ភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​

​តាម​សម្តី​ប្រពន្ធ​ឈ្មោះ ស៊ន ឌៀប អាយុ ២១ ឆ្នាំ មានកូន​ប្រុស​អាយុ ២ ឆ្នាំ​ម្នា​ក់បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជួបជុំ​ជាមួយ​មិត្តភក្តិ ៣ នាក់​បាន​ផឹកស៊ី​តាំងពី​ម៉ោងជាង ៩ ព្រឹក​រហូតដល់​ជាង ៩ យប់​ទើប​ចូលដេក តែ​ជនរងគ្រោះ​មិនទាន់​ដេកលក់​ទេ​នៅ​ដេក​រសាប់រសល់​រមៀល​ទៅ​រមៀល​មក បន្ទាប់មក​បាន​ធ្លាក់​ពីលើ​គ្រែ​កម្ពស់​ជាង​កន្លះ​ម៉ែត្រ​ជើង​ទៅ​ប៉ះ​នឹង​ព្រី​ដោត​ភ្លើង​កង្ហារ​ដែល​បាក់​បណ្តា​ល​ឱ្យ​ឆក់​​ភ្លាមនោះ​គាត់​ជា​ប្រពន្ធ​បាន​ទៅ​លើក​ជនរងគ្រោះ​ភ្លើង​បាន​ឆក់​គាត់​ដែរ បន្ទាប់មក​គាត់​បាន​ទៅ​ដក​ឌុយ​ចេញ ហើយ​ទៅ​លើក​ជនរងគ្រោះ​ម្តងទៀត ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នក​ជួល​បន្ទប់​ជិតគ្នា​ចេញមក​ជួយ​លើក​ជនរងគ្រោះ​ចេញមកក្រៅ​បំ​រ៉ុង​យកទៅ​សង្គ្រោះ​ដោយ​នឹកស្មានថា​នៅមាន​ដង្ហើម ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង ជំនាញ​បាន​ទៅពិនិត្យ​កោសល្យវិច័យ​ឃើញថា​ជនរងគ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​ពិ​ប្រាកដ​មែន​ទើប​ធ្វើឯកសារ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

                                                                   វិជ្ជា​