លោក​សុខ​ទូច​ថា​គណៈបក្ស ប្រឆាំង​លើក​បញ្ហា​ផែនទី និង ព្រំដែន​ដើម្បី​កកូរ​ឱ្យ​ល្អក់កករ​តែប៉ុណ្ណោះ​

Doliprane TVC

​ភ្នំពេញៈ លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា គ​​ណ​បក្ស​សង្គ្រោះ​ជាតិ (CNRP) លើក​បញ្ហា​ព្រំដែន​ដើម្បី​តែ កកូរកកាយ​ឱ្យ​កើត​បញ្ហា​នៅ​កម្ពុជា​ប៉ុណ្ណោះ​ហើយ​ផែនទី​រប​​ស់លោក សម រង្ស៊ី យកមក​សំអាង​កន្លងមក​នោះ សុទ្ធតែជា​ផែនទី​មិនអាច​ប្រើការ​បាន​ដូចគ្នា ។​

​ថ្លែង​នៅក្នុង​ស​ន្និសិត​កាសែត​កាលពី ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងមក​លោក​សុខ​ទូច​បាន​បញ្ជាក់ថា​នា​កន្លងមក​គណៈបក្សប្រឆាំង​បាន​កកូរ​កាយ​បញ្ហា​ព្រំដែន​ហួសកំណត់ ដោយ​ក្នុងនេះ​បាន​ប្រើ់ប្រាស់​ផែនទី​មិន​គ្រប់គ្រាន់​និង​មិន​ច្បាស់លាស់​មក​ប្រគល់ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត​សភាព​ក្នុងការ​វាស់វែង​ព្រំដែន​រវាង​កម្ពុជា និង ប្រទេស​វៀតណាម ។​

លោក​បានលើកឡើង​ដែរ​ថា​នារ​យៈ ចុងក្រោយ​នេះ​លោក អ៊ុំ សំអាន ដែលជា​តំណាងរាស្ត្រ សកម្ម​មួយរូប​របស់​គណៈ​​បក្សប្រឆាំង​តែង លើក​បញ្ហា​ព្រំដែន​មក​វាយប្រហារ​ដល់​រាជរដ្ឋាភិបាល​ដែល​បង្ក​ឱ្យ​ល្អក់កករ និង បង្កបញ្ហា​បន្តបន្ទាប់ ។​ ​ការលើកឡើង​នេះ​ពុំមាន​សម្អាង​ត្រឹមត្រូវ​ច្បាស់លាស់​នោះដែរ ។​

​លោក​ថា​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ លោក អ៊ុំ សំអាន បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សម្តេច ហេង សំរិន ដោយ​ស្នើឱ្យ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​កងទ័ព​ប្រជាជន​កម្ពុជា ដែល​កាន់កាប់ និង ​​បោះទីតាំង​មូលដ្ឋាន យោធា​លើដី​សម្បទាន សេដ្ឋកិច្ច នៅ​ខេត្តរតនគិរី ៤ ​ម៉ឺន​ហិកតា ។​

​លោក​បានចាត់ទុក​ថាប​ក្ស​ប្រឆាំង​បាន​កកូរ​បញ្ហា​បន្តបន្ទាប់​នៅ​កម្ពុជា​តែប៉ុណ្ណោះ ហើយ​រាល់​ការ​កកូរ​កន្លង​គ្មាន​អំ​ណះ​​អំ​ណា​ង​ណាមួយ​ច្បាស់លាស់​ធ្វើជា​សម្អាង​បាន​សោះឡើយ ៕​(ដេប៉ូ​ និង ប្រមាញ់ តារា)

លោក​សុខ​ទូច​ថា​គណៈបក្ស ប្រឆាំង​លើក​បញ្ហា​ផែនទី និង ព្រំដែន​ដើម្បី​កកូរ​ឱ្យ​ល្អក់កករ​តែប៉ុណ្ណោះ​