​ហុង យី​ស៊ីន គ្រោង​រៀបការ​មិនឱ្យ​ហួស​ឆ្នាំនេះ​

Doliprane TVC

​តារា​សម្តែង​សិង្ហ​បុរី​នាង ហុង យី​ស៊ីន ហៅ (Apple Hong) ដែលមាន​វ័យ ៣៨ ឆ្នាំ គឺ​កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៥ ត្រូវបាន​មិត្ត​ប្រុស​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា​អស់​រយៈពេល​ពេល ៦ ឆ្នាំ និង ជា​មនុស្ស​នៅ ក្រៅ​រង្វង់​សិល្បៈ​សុំ​រៀបការ​បានសម្រេច​ហើយ ។

ពួកគេ​បាន​ភ្ជាប់ពាក្យ​រយៈពេល ១ ឆ្នាំ​មកហើយ ហើយ​ទាក់ទង​ក្នុង​រឿង​រៀប​អាពាហ៍ពិពាហ៍​នេះ​នាង​បាន ឱ្យដឹងថា ពេលនេះ​ខ្ញុំ​ពិតជា​មិនអាច​កំណត់​ចិត្ត​បានឡើយ ព្រោះ​បន្ទាប់ពី​ថត​រឿង «​រា​ជនី​សងសឹក​» ចប់ គឺជា​ប់ រវល់​រហូត ។ ដូច្នេះ​មិនមាន​ពេលវេលា​សម្រាប់​ត្រៀម​រៀបចំ​ពិធីមង្គលការ​ឡើយ ។

​ហុង យី​ស៊ីន គ្រោង​រៀបការ​មិនឱ្យ​ហួស​ឆ្នាំនេះ​

នាង​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ចំពោះ​មិត្ត​ប្រុស​ក្រោយពី​បានដឹងថា នាង​មមាញឹក​ក្នុង​កិច្ចការងារ​ក៏​សប្បាយរីករាយ​ដែរ ទើប​គេ​មិន​បង្ខំ​សុំ​រៀប ការ​ឆាប់ៗ ។ នាង​បន្តទៀតថា មានការ​លំបាក​រក​ទីកន្លែង​រៀបការ​បន្តិច ព្រោះ​ខ្ញុំ​ជា​អ្នក​កាន់សាសនា​គ្រឹ​ស្គ ដូច្នេះ ខ្ញុំ​អាច​រៀបការ​នៅក្នុង​ព្រះវិហារ ហើយ​ពេល​ចប់​កម្មវិធី គឺ​ត្រូវ​រក​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ណា​ដែល​នៅក្បែរៗ​វិហារ​ដើម្បី រៀបចំ​ពិធីជប់លៀង ។

​ហុង យី​ស៊ីន គ្រោង​រៀបការ​មិនឱ្យ​ហួស​ឆ្នាំនេះ​

ប៉ុន្តែ​រហូតមកទល់​ពេលនេះ​នៅ​មិនទាន់​រកបាន​ទីតាំង​គាប់ចិត្ត​នៅឡើយ ហើយ​ខ្ញុំ​ក៏​មិន ទាន់​បាន​សម្រេចចិត្តថា តើ​ត្រូវ​រៀបការ​នៅ​ម៉ាឡេស៊ី ឬ នៅ​សិង្ហ​បុរី​នោះដែរ ហើយ​ចំពោះ​ថ្ងៃ​រៀបការ គឺ​មិន​ឲ្យ ហួស​ពី​ចុងឆ្នាំ ២០១៦ នេះឡើយ ៕ គ ឡេង​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

​ហុង យី​ស៊ីន គ្រោង​រៀបការ​មិនឱ្យ​ហួស​ឆ្នាំនេះ​