ហាង Fabulous Salon Spa Aesthetics បើកសម្ពោធ ជាផ្លូវការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ហាង Fabulous Salon Spa Aesthetics បានប្រារព្ធពិធីបើក សម្ពោធជាផ្លូវការ ។ Fabulous Salon Spa Aesthetics  ជាក្រុមហ៊ុនថែរក្សាសម្រស់និងសុខភាព Fabulous ដែលមានអាយុកាល១០ឆ្នាំមកហើយ នៅប្រទេសសិង្ហបុរី ព្រមទាំងទទួល បានពានរង្វាន់ ជាច្រើនខាងផ្នែកថែរក្សាសម្រស់ ឥឡូវនេះបានមកប្រទេសកម្ពុជាហើយ។

Fabulous គឺជាហាងថែរក្សាសម្រស់ និងសុខភាពដ៏ល្បីមួយ ស្ថិតនៅក្នុងចំណោមហាងកំពូលៗទាំង១០ និងបានក្លាយជាជម្រើសដ៏ល្អ សម្រាប់កំពូលតារាល្បីៗ ក្នុងការមកទទួលយកនូវសេវាកម្ម ថែរក្សាសម្រស់នៅ ប្រទេសសិង្ហបុរី។ Fabulous នឹងមានឧបករណ៍ដែលប្រើប្រាស់ សុទ្ធសឹងតែជាសម្ភារៈទំនើបៗ ទទួលស្គាល់ ដោយផ្នែកវេជ្ជសាស្ដ្រ ជាពិសេសទៅលើម៉ាស៊ីនឡាស៊ែរបំបាត់រោម (IPL) ល្អបំផុត នៅប្រទេសកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជួយផ្ដល់ភាពត្រជាត់ ដល់អតិថិជនដល់ទៅ ២ដឺក្រេ ដោយគ្មានភាពឈឺចាប់។
Fabulous Salon Spa Aesthetics ផ្ដោតសំខាន់ទៅលើការថែរក្សាសម្រស់ និងសុខភាពដែលមាន សេវាកម្ម៣ ប្រភេទផ្សេងៗគ្នាគឺ  Salon  , Spa និង Aesthetics។

Salon គឺជាសេវាកម្មដែលផ្ដោតទៅលើការថែរក្សាសម្រស់ ក្រចក និងការលើកសម្រស់បន្ថែម ដោយមានការផាត់មុខ និងធ្វើម៉ូតូសក់ ដោយបុគ្គលិកជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ Spa គឺជាសេវាកម្មដែលផ្ដោត ទៅលើការថែរក្សាសុខភាពដោយការ ម៉ាស្សា ស្ទីម និងការថែរក្សាស្បែក ជាមួយឈុតខាត់ស្បែកតាមបែបធម្មជាតិ។ Aesthetics គឺជាសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ទំនើបដែលនាំចូល ពីប្រទេសសិង្ហបុរី ដើម្បីជួយថែរក្សា និងព្យាបាលស្បែកដែលមានបញ្ហា ដោយពុំមានការវះកាត់ ឬចាត់ថ្នាំឡើយ។

សូមបញ្ជាក់ថា លោក សយ រតនៈ និង កញ្ញា បាន មន្នីលក្ខណ៍ ដែលជាឯកអគ្គរដ្ឋទូត របស់ Fabulous Salon Spa Aesthetics និងជាបេក្ខជន វគ្គផ្ដាច់ព្រ័ត្តនៃ Th Voice Cambodia រដូវកាលទី១ បានក្លាយជា អ្នកគ្រាំទ្រ ដ៏អស្ចារ្យរបស់យើង។ ពួកគាត់ទាំងពីរ នាក់បានយល់ដឹងពីសារសំខាន់ នៃភាពស្រស់ស្អាត ហើយក៏ដូចជាបាន ដឹងពីដំណោះស្រាយ និង ការផ្ដល់សេវាកម្ម ផ្នែកថែរក្សាសម្រស់ នៃហាង។ វត្តមានរបស់ Fabulous Salon Spa Aesthetics មាននៅទីនេះដើម្បីផ្លាស់ប្ដូរជីវិត របស់លោកអ្នកឲ្យមានភាពស្រស់ស្អាត។

ក្នុងនោះផងដែរ Fabulous Salon Spa Aesthetics មានការរៀបចំនូវការបញ្ចុះតម្លៃពិសេស៥០% ជូនដល់ អតិថិជន៥០នាក់ដំបូង ទៅលើសេវាកម្មមួយចំនួន ហើយការបញ្ចុះតម្លៃពិសេសនេះ ផ្ដល់ជូនសម្រាប់តែថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦តែប៉ុណោះ។ លើសពីនេះ នឹងធ្វើការបរិច្ចាគ២០% នៃប្រាក់ចំណេញ ទៅមន្ទីពេទ្យគន្ធបុបា្ផ ដែលជាសុច្ឆន្ទៈដ៏ល្អ សម្រាប់ការគាំទ្រយ៉ាងខ្លាំងពីអតិថិជន៕