លោកស្នងការ ចុះត្រួតពិនិត្យ កម្លាំងតាមគោលដៅ និងរៀបចំសណ្តាបធ្នាប់

កោះកុង: លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តនៅវេលាម៉ោង១០ ថ្ងៃទី៥ខែគុម្ភះឆ្នាំ២០១៦ លោកស្នងការបានចុះត្រួតពិនិត្យ កម្លាំងសមត្ថកិច្ច ដែលឈរជើងនៅតាមគោលដៅ និងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ ដើម្បីហេដ្ឋារចនាសម្ព័នឲ្យស្អាត និងចុះធ្វើការណែនាំដល់អាជីវករកុំឲ្យមានលក់ គ្រឿងផ្ទុះ(ផាវ)ដើម្បីសុវត្តិភាពបងប្អូនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និងឈានចូលមកដល់រយះពេល២ថ្ងៃទៀតនេះហើយដើម្បីរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិក្នុងដំណើរកំសាន្តក្នុងខេត្តកោះកុង។  លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តបានប្រាប់ឲ្យដឹងថា ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងខេត្តឲ្យមានសណ្តាប់ធ្នាប់សន្តិសុខសុវត្ថិភាពឲ្យបានល្អនាបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និងមកដល់នៅរយៈពេលខាងមុខនេះ លោកបានដាក់កម្លាំងនគរបាលឈរជើងនៅគ្រប់គោលដៅតាមទីសាធារណៈ រៀបចំកម្លាំងពិសេសចំនួន៣ក្រុមមានសម្ភារៈគ្រប់គ្រាន់រថយន្ត១គ្រឿងម៉ូតូនិងសម្ភារៈសឹក ១-ឈរជើងនៅជិតអូរស្រីស្រណោះ២-ឈរជើងនៅរង្វង់មូលអេស៊ីលីដា ៣- ដើរល្បាតជុំវិញទីរួមខេត្ត។ លោកបានបន្តថាទាំងអស់នេះហើយដែលសមត្ថិកិច្ចត្រូវរក្សា សណ្តាប់ធ្នាប់រក្សាសន្តិសុខនាពេលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ហើយក៏ជាតួនាទីរបស់សមត្ថកិច្ចផងដែរ។ ហេតុដូច្នេះលោកក៏សូមអំពាវរនាវដល់អាជីវករទាំងកុំលក់គ្រឿងផ្ទុះ(ផាវ)ឲ្យដើម្បីរក្សាសន្តិសុខ និងដើម្បីកុំឲ្យជនខិលខូចមួយចំនួនធ្វើការក្លែងបន្លំនៅហេតុការណ៏ណាមួយដែលយើងមើលពុំឃើញ និងឲ្យបងប្អូនទាំងភ្ញៀវជាតិ អន្តរជាតិបើកបរឲ្យមានការប្រយ័ត្នឲ្យបានខ្ពស់ក្នុងធ្វើដំណើរទីជិតឬឆ្ងាយ។

លោកស្នងការ ចុះត្រួតពិនិត្យ កម្លាំងតាមគោលដៅ និងរៀបចំសណ្តាបធ្នាប់

លោកស្នងការ ចុះត្រួតពិនិត្យ កម្លាំងតាមគោលដៅ និងរៀបចំសណ្តាបធ្នាប់

លោកស្នងការ ចុះត្រួតពិនិត្យ កម្លាំងតាមគោលដៅ និងរៀបចំសណ្តាបធ្នាប់