អាជ្ញាធរខណ្ឌច្បារ អំពៅបើកកិច្ចប្រជុំ ដាក់ផែនការបន្ត បង្ក្រាបគ្រឿងញៀន កាន់តែខ្លាំង និងការអនុវត្តច្បាប់ចរាចរ

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹង សន្តិសុខ សុត្ថិភាព សណ្តាប់ធ្នាប់ និងការបង្ក្រាបបទល្មើសគ្រឿងញៀន អោយមានប្រសិទ្ធភាពនោះ  លោកអ៊ាង ស៊ីផាន  អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានធ្វើការដាស់តឿនក្រើនរំលឹកសារជាថ្មីដល់លោក-លោកស្រី , នាយ-នាយរងប៉ុស្តិ៍ ទាំង៨ ត្រូវកំ ណត់អោយបានច្បាស់ចំណុចខ្មៅ របស់ក្រុមរកស៊ីចែកចាយ និងប្រើប្រាស់ថ្នាំញៀន បញ្ហាល្បែងស៊ីសង ក៏ត្រូវបានលោកអភិបាលខណ្ឌ ធ្វើការណែនាំអោយគណៈបញ្ជាការឯកភាពសង្កាត់ត្រូវពិនិត្យឡើងវិញ កុំចាំបាច់ថ្នាក់ ខណ្ឌចុះទៅរៀបចំ ត្រូវភ្ញាក់រលឹកឡើងចុះរៀបចំដោយខ្លួនឯងទៅ ។

ប្រសាសន៍ក្រើនរំលឹកដល់ គណៈបញ្ជាការឯកភាពសង្កាត់ បែបនេះ  បានលើកឡើងនៅក្នុង កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពខណ្ឌ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមវត្តមាន លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ, លោក ណុប ផា អភិបាលរងខណ្ឌ, លោក គិត សុផល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ, លោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ និងនាយ-នាយរងប៉ុស្តិ៍ទាំង៨ នៅក្នុងខណ្ឌច្បារអំពៅ ។

បន្ទាប់ពីលោក ណុប ផា អភិបាលរងខណ្ឌ ផ្សព្វផ្សាយលទ្ឋផលសន្និបាត បូកសរុបការងារត្រួតពិនិត្យ គ្រឿងញៀនឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់អាជ្ញាធរជាតិ ប្រយុទ្ឋប្រឆាំងគ្រឿងញៀន ជូនដល់អង្គប្រជុំ និងស្តាប់ការលើកឡើង គណៈបញ្ជាការ សង្កាត់នីមួយៗ រួចមក លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានថ្លែងដូច្នេះថា បញ្ហាគ្រឿង ញៀន បញ្ហាល្បែងស៊ីសង និងបញ្ហាសណ្តាប់ធ្នាប់ ត្រូវយកយកចិត្តទុកដាក់ ធ្វើអោយបានស្រុះគ្នា ជាពិសេសគ្រឿងញៀនតែម្តង សូមគណៈបញ្ជាការឯកភាព សង្កាត់ កំណត់ចំនុចខ្មៅរបស់ក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀន អោយបាន  ហើយរាយការណ៍ មកគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីមានវិធានការបង្ក្រាប ។

ទោះជួបនូវការលំបាក ក្នុងការបង្ក្រាបក៍ដោយ  ការងារនេះមិនអាចដកថយ បានឡើយ ត្រូវតែធ្វើគ្រប់កន្លែងទាំង ទន្ទឹមនឹងនោះដែរបញ្ហាគ្រឿងញៀន ត្រូវតែឯកភាព គ្នាកំណត់គោលដៅមួយ ឈានទៅបំបាត់ ឬកាត់បន្ថយបញ្ហាគ្រឿងញៀន  និងដើម្បីបំបាត់ ពាក្យរិះគន់ដែល ចោទប្រកាន់ថា កម្លាំងសមត្ថកិច្ចចាប់បាន តែអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនតូចតាច ប៉ុន្តែ អ្នកផលិត និងអ្នកចែកចាយគ្រឿងញៀន កម្រិតធំ នៅមិនទាន់ ចាប់មិនបាន។ ហើយបញ្ហា អនុវត្តរឹងបណ្តឹងច្បាប់ចរាចរ និងបញ្ហាការគ្រប់គ្រងអាវុធ ជាតិផ្ទុះ ដែលបច្ចុប្បន្ន អ្នកដែលមានអាវុធប្រើប្រាស់ មួយចំនួន បានបង្កភាពអនាធិបតេយ្យ បាញ់បោះសេរី បាញ់បង្ករបួសស្នាម និងពេលខ្លះឈានដល់ការបាត់បង់ជីវិតអ្នកដទៃ ។ រីឯជនឆ្លៀតឱកាស មួយចំនួនទៀត បានយកអាវុធទៅបំរើបទល្មើសប្លន់ជាញឹកញាប់ផងដែរ ។

ដោយឡែកបញ្ហា ល្បែងស៊ីសង និងទីតាំងបើក ហ្គែម ត្រូវតែពិនិត្យឡើងវិញ គណៈបញ្ជាការឯកភាព សង្កាត់ត្រូវចុះស្រង់ស្ថិតិ អ្នកកត់ឆ្នោត   អ្នកលក់ឆ្នោតយួន ទីតាំបើកហ្គែមបាញ់ត្រី និងម្ចាស់ទីតាំង ដែលលួចបើកល្បែងស៊ីសង ត្រូវហៅអ្នកទាំងនោះ អោយមកធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ជាដាច់ខាត មិនអោយបើកតទៅ ទៀតទេ  បើនៅបំពានត្រូវចាប់ ខ្លួនបញ្ជូនទៅតុលាការ។ បញ្ហានេះ បណ្តែតបណ្តោយ តទៅទៀតមិនបានទេ  អ្នកដែលទទួលរង នូវការរិះគន់ គឺអាជ្ញាសង្កាត់-ខណ្ឌ តែម្តង ។

លោកអភិបាលខណ្ឌបាន បន្តថា ចំពោះបញ្ហាសណ្តាប់ ធ្នាប់សាធារណៈ ក៏ត្រូវតែពិនិត្យឡើងវិញផងដែរ កុំចាំបាច់ ថ្នាក់ខណ្ឌចុះទៅរៀបចំ អោយ ឬក៏គណៈបញ្ជាការ សង្កាត់ត្រូវចុះទៅរៀបចំ ដោយខ្លួនឯង កុំស្ពឹកស្រពន់ពេក ត្រូវគិតឡើងវិញ ជាពិសេស នៅផ្សារព្រែកឯង ដាក់លក់ដូរចង់ដល់កណ្តាលផ្លូវហើយ  ដោយឡែកនៅសង្កាត់ច្បារអំពៅទី១, ច្បារអំពៅទី២ ចិញ្ចើមផ្លូវស្ទើរគ្រប់ផ្លូវ ក្លាយជាកន្លែងលក់ដូរអស់ហើយ  ដូចជានៅជុំវិញមន្ទីរពេទ្យបង្អែកជាដើម ដាក់លក់រកផ្លូវដើរ ស្ទើរមិនបាន ខាងណាជាអ្នក អនុញ្ញាត...?  វិធានការដោះ ស្រាយបន្ទាន់តាមដែលអាចធ្វើទៅបាត់ឈប់បណ្តោយតទៅទៀត។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ទៅលើក ការអនុវត្តគោលនយោបាយ" ភូមិ-សង្កាត់ មានសុវត្ថិភាព" ដោយស្នើយ៉ាងទទូចសុំអោយគណៈបញ្ជាការឯកភាពសង្កាត់-ខណ្ឌ  ត្រូវរួមគ្នាអនុវត្ត អោយទទួលបានជោគជ័យ ពោលគឺរួមចិត្ត  រួមគិត និងរួមគ្នាអនុវត្ត ប្រកបដោយឆន្ទះ និងមនសិការ បំរើជាតិ និងប្រជាពលរដ្ឋ ៕

អាជ្ញាធរខណ្ឌច្បារ អំពៅបើកកិច្ចប្រជុំ ដាក់ផែនការបន្ត បង្ក្រាបគ្រឿងញៀន កាន់តែខ្លាំង និងការអនុវត្តច្បាប់ចរាចរ

អាជ្ញាធរខណ្ឌច្បារ អំពៅបើកកិច្ចប្រជុំ ដាក់ផែនការបន្ត បង្ក្រាបគ្រឿងញៀន កាន់តែខ្លាំង និងការអនុវត្តច្បាប់ចរាចរ

អាជ្ញាធរខណ្ឌច្បារ អំពៅបើកកិច្ចប្រជុំ ដាក់ផែនការបន្ត បង្ក្រាបគ្រឿងញៀន កាន់តែខ្លាំង និងការអនុវត្តច្បាប់ចរាចរ

អាជ្ញាធរខណ្ឌច្បារ អំពៅបើកកិច្ចប្រជុំ ដាក់ផែនការបន្ត បង្ក្រាបគ្រឿងញៀន កាន់តែខ្លាំង និងការអនុវត្តច្បាប់ចរាចរ

អាជ្ញាធរខណ្ឌច្បារ អំពៅបើកកិច្ចប្រជុំ ដាក់ផែនការបន្ត បង្ក្រាបគ្រឿងញៀន កាន់តែខ្លាំង និងការអនុវត្តច្បាប់ចរាចរ