កាប់ទាហ៊ានម្នាក់រង របួសធ្ងន់ជិះរត់គេចខ្លួន ទៅរួចកាប់ពលរដ្ឋម្នាក់ទៀត រងរបួសត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ស្វាយរៀងៈ មានករណីកាប់ប្រហារដ៏សាហាវបានបណ្ដាលអោយទាហ៊ានម្នាក់ រងរបួសក្បាលធ្ងន់ធ្ងរនិងប្រជាពលរដ្ឋម្នាក់ទៀតក៏រងរបួសត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យដោយសារក្រុមក្មេងទំនើងស្ទាក់កាប់តាមផ្លូវជាតិលេខ១។ ករណីនេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងភូមិប្រសូតិ២ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាបវេលាម៉ោង១០និង៣០នាទីថ្ងៃទី៤ខែកុម្ភះឆ្នាំ២០១៦។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថាមុនពេលកើតហេតុសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកស្វាយទាប បានទទួលសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋថាមានក្រុមក្មេងទំនើងមួយក្រុមបាន ធ្វើសកម្មភាពកាប់ប្រហារទាហានម្នាក់ អោយរងរបួសធ្ងន់នៅផ្លូវជាតិលេខ១ទើបកំលាំងយើងសហការជាមួយនគរបាលស្រុកចេញ ប្រតិបត្តិការណ៏បង្ត្រាប ក្មេងទំនើងទាំងនោះបាននៅចំណុចស្ពានទន្លៀង ស្ថិតនៅឃុំរមាំងថ្កោល ស្រុកស្វាយទាប ខណះដែលជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿង មានកាំបិតបាំងតោសៀតចង្កេះ ចាប់ឃាត់ខ្លួនបានតែម្ដង។ក្រុមក្មេងទំនើងនេះសមត្ថកិច្ច បានធ្វើការប្រដេញពីក្រោយឆ្លៀតទៅកាប់បុរសម្នាក់ទៀតផងដែរ។

ប្រភពបន្តថាជនរងគ្រោះឈ្មោះចិនពង់ ភេទ អាយុ៣២ឆ្នាំបុខរបរ យោធានៅភ្នុំពេញ  មកលេងស្រុក នៅភូមិ ឃុំកើតហេតុ បណ្ដាលឲ្យរងរបួស មួយកាំបិតចំក្បាល ខាងលើត្រចៀកខាងឆ្វេងហឹង្សាដោយចេត្តនាមួយបង្ករ ឡើងដោយជនសង្ស័យ មានគ្នា២នាក់មិនស្គាល់មុខ ភេទប្រុស  បាន ជិះម៉ូតូមកដល់ចំណុចខាងលើ បានស្ទាក់កាប់ ជនរងគ្រោះឈ្មោះ ចិន  ពង់ ភេទ ប្រុសអាយុ ៣២ឆ្នាំបុខរបរ យោធា អង្គភាពនាយកដ្ឋានសោធន៏នៅភ្នុំពេញ  មកលេងស្រុក នៅភូមិ ឃុំកើតហេតុ បណ្ដាលឲ្យរងរបួស មួយកាំបិតចំក្បាល ខាងលើត្រចៀកខាងឆ្វេងនិង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ពៅ  រ៉ែន  រស់នៅភូមិ ទួលអង្គប់ឃុំ សំបួរ ស្រុក ស្វាយទាប ។

សមត្ថកិច្ចបន្តទៀតថាជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយទី១មានឈ្មោះសេក ម៉ៅភេទប្រុសទី២ឈ្មោះ សុក  ចន្ថា  ភេទ ប្រុស ទី ៣ ឈ្មោះ សំ  រាវុធ ភេទ  ប្រុសដោយអ្នកទាំង ៣ នាក់មានទីលំនៅភូមិ ទាហ៊ានក្រោមសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។បើតាមការបញ្ចាក់ពីសមត្ថកិច្ច ថាមូលហេតុដែលនាំអោយក្រុមក្មេងទំនើងជាជនសង្ស័យ កាប់ប្រហារទៅលើបុរសពីនាក់នេះដោយសារមានសាជាតិស្រវឹងក្នុងខ្លួននិង

អាចមានសារធាតុគ្រឿងញៀនទៀតផង ហើយក្រុមក្មេងទំនើងទាំងនេះតែងតែដើរអុកឡុក ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ដូចជាយកដំថ្មគប់កញ្ចក់រថយន្តគេ

និងគប់អ្នកជិះម៉ូតូជាដើម ហើយសមត្ថកិច្ចមិនអាចបណ្ដោយអោយក្រុមជនទំនើងទាំងនេះ ធ្វើអ្វីស្រាច់តែអំពើរចិត្តនោះឡើយ គឺចុះបង្ក្រាបអោយអស់ពីមូលដ្ឋានដើម្បី

ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់ការតាមច្បាប់។

កាប់ទាហ៊ានម្នាក់រង របួសធ្ងន់ជិះរត់គេចខ្លួន ទៅរួចកាប់ពលរដ្ឋម្នាក់ទៀត រងរបួសត្រូវសមត្ថកិច្ច ឃាត់ខ្លួន

កាប់ទាហ៊ានម្នាក់រង របួសធ្ងន់ជិះរត់គេចខ្លួន ទៅរួចកាប់ពលរដ្ឋម្នាក់ទៀត រងរបួសត្រូវសមត្ថកិច្ច ឃាត់ខ្លួន

កាប់ទាហ៊ានម្នាក់រង របួសធ្ងន់ជិះរត់គេចខ្លួន ទៅរួចកាប់ពលរដ្ឋម្នាក់ទៀត រងរបួសត្រូវសមត្ថកិច្ច ឃាត់ខ្លួន