ក្រុមការងារថ្នាក់ជាតិ ជួបសំណេះសំណាល ជាមួយពលរដ្ឋជាង ៤០០នាក់នៅស្រុក គៀនស្វាយ

ភ្នំពេញ៖ លោក ម៉ក់ ពេជ្ជរិទ្ធ ក្រុមការងារថ្នាក់ជាតិ និងជាអនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ពង្រឹងមូលដ្ឋាន ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៤០០នាក់ នៅភូមិធំ និងភូមិដីឥត នៅវត្តកៀនស្វាយក្រៅ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់ក្រុមប្រជាពលរដ្ឋកុំឲ្យជឿទៅលើទឹកប្រាក់ចំនួន៤ម៉ឺនរៀល ដែលមាន ការអះអាងពីក្រុមមួយ ក្តាប់តូចថា នឹងឲ្យមនុស្សចាស់ៗ ព្រោះទាំងអស់នេះគ្រាន់តែជាការលើកឡើងប៉ុណ្ណោះគ្មានការពិតនោះទេ។

លោកបានបន្តទៀតថា ចំពោះអ្នកដែលលើកឡើងថា នឹងផ្តល់លុយ៤ម៉ឺនរៀលទៅឲ្យមនុស្សចាស់នេះ មិនចេះខ្លាចបាបទេឬ?

លោកបានស្នើឲ្យក្រុមការងាររបស់លោក និងមេភូមិត្រូវឧស្សាហ៍ជួបប្រជុំពិភាក្សា ដើម្បីប្រាស្រ័យទាក់ទងគ្នា ក្នុងគោលបំណង ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខពួកគាត់។

លោក ម៉ក់ ពេជ្ជរិទ្ធ លើកឡើងទៀតថា បើប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តបក្សមួយណាក៏បានដែរ ព្រោះកម្ពុជាជាប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យ ពួកគាត់មានសិទ្ធិក្នុងការជ្រើសរើស ប៉ុន្តែត្រូវរើសបក្សណាដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។

លោកបានផ្តាំផ្ញើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយសម្រួលក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ។ ជាចុងបញ្ចប់លោកបាន ជូនថវិកាដល់ ប្រជាពលរដ្ឋ ទាំងអស់ដែលបានចូលរួមផងដែរ៕