រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ត្រូវគេ​វាយប្រហារ ព្រោះ​រឿង ISIS​ ​(វីដេអូ)

Doliprane TVC

​កាលពី​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​សហរដ្ឋអាមេរិក លោក John Kerry បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អ៊ីតាលី ដែល​វិះ​នឹងធ្វើ​ឲ្យ​លោក​ជាំភ្នែក​ទៅហើយ ។​

​លោក​បានធ្វើ​ដំណើរ​ទៅ​ទីនោះ ដើម្បី​ជួប​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្រទេស​អ៊ីតាលី លោក Paolo Gentiloni ដើម្បី​ពិភាក្សា​អំពី​វិធី​ថ្មី​ក្នុងការ​ប្រយុទ្ធប្រឆាំង និង កម្ចាត់​រដ្ឋ​ឧទ្ទាម​ឥស្លាម​ដែល​កំពុង​គម្រាមកំហែង​ពិភពលោក ISIS ។

ទោះជា​យ៉ាងនេះ​ក្តី អ្វីដែល​ជាទី​ចាប់អារម្មណ៍​បានកើត​ឡើង​នៅ​ទីបញ្ចប់​នៃ​សន្និសីទកាសែត​របស់លោក ។ អ្នកសារព័ត៌មាន​ម្នាក់​ក្នុងចំណោម​អ្នកសារព័ត៌មាន​ផ្សេងទៀត​ដែល​អង្គុយ​នៅ​ជួរមុខ​គេ បាន​ងើបឡើង និង បាន​ស្រែក​ដាក់​លោក Kerry ថា «​កាល​ពិត​គឺជា​ឯង ដែល​បង្កើត​ក្រុម ISIS» និង ថែមទាំង​រត់​សម្តៅទៅរ​កលោក​ជាមួយនឹង​កណ្តាប់ដៃ​ត្រៀម​នឹង​វាយប្រហារ​លោក ។ ចង់ដឹងថា សកម្មភាព​ពេលនោះ​យ៉ាងណា​ឲ្យ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖

​ថា​វរិ​ទ្ធ (​ប្រភព ៖ ណដ​ក្រែក​)