ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​២៣​នាក់ សង្ស័យ​ករណី​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត

ភ្នំពេញ:  នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ សហការ​ជា​មូល​នគរបាល​ខណ្ឌ​សែន​សុខចុះបង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​២៣​នាក់​សង្ស័យ​ករណី ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើណេ​ត ។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើ​កាលពី​វេលា​ម៉ោង ជាង​១១​ព្រឹក ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ស្ថិតនៅ​ផ្ទះ​វីឡា​២​កន្លែង​ក្នុង​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវ វត្ត​សំរោង​អណ្តែត ភូមិរោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ  ។​

​បច្ចុប្បន្ន បុរស​ជា​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ទាំង​២៣​នាក់​ត្រូវបញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃដើម្បី​បន្ត​នីតិវិធី ៕​R

ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​២៣​នាក់ សង្ស័យ​ករណី​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត

ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​២៣​នាក់ សង្ស័យ​ករណី​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត