ម្ចាស់​កន្លែង​វី​ង​វេរ​លុយ មានការ​ព្រួយបារម្ភ បន្ទាប់ពី​ករណី​ប្លន់​ច្រើន​ជា​កន្លែង​វី​ង​

កំពង់ស្ពឺ: ក្រុមអាជីវករ​ជា​អ្នករកស៊ី​វេ​លុយ តាម​វី​ង​បាន​សម្តែង​ក្តី​ព្រួយបារម្ភ គ្រា​ដែល​ថ្មីៗ​នេះមាន​ករណី​ប្លន់​ប្រដាប់អាវុធ​ជាច្រើន បានកើត​លើ​កន្លែង​វី​ង ហើយ​ករណីខ្លះត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ឯ​ករណី​ខ្លះទៀត​ក៏​មិនទាន់ បាន​វែកមុខ​ឃើញ មួយរយៈ​នេះ គេ​បាន​សង្កេតឃើញថា ក្រុមអាជីវករ​បាន​ងាក​មករក​ស៊ី​បើក​កន្លែង​វេលុយ​ហៅថា វី​ង (Wing) ស្ទើ​គ្រប់​តំបន់​នៅតាម​មូលដ្ឋាន​ចុងកាត់មាត់ញក​ណាក៏មានដែរ​។​

 ដោយសារតែ Wing មាន​ផ្តល់​សេវា​ដែលមាន​ល្បឿន​លឿន​ហើយ​ងាយស្រួល​ក្នុងការបើក​លុយ​ធ្វើការ​ផ្ទេរ​ផ្ទូរ​គ្នា​ស្រួល និង​បាន​ឆាប់​ថែមទៀត គ្រាន់តែ​មិនអាច​បើកចំនួន​បាន​ច្រើន ក្នុង​អ្នករកស៊ី​អាច​ប្រើ​ដើម​ទន់​មាន​កម្រិត​ទាប​អាច​បើក wing បាន​។​

 តែ​ការបើក​កន្លែង​វី​ង​នោះ ពោលគឺ​មិនសូវមាន​សុ​វត្តិភាព​ដូច ធនាគារ​ធំៗ​មួយចំនួន​ទេដោយសារ​ការ​ទុកដាក់​សាច់ប្រាក់ គឺ​នៅផ្ទះ​ផ្ទាល់ខ្លួន ដូច្នេះហើយ​បានជា​កន្លែង​វេលុយ​វី​ង wing តែងតែ​ត្រូវ​ក្រុម​ជនល្មើស​បាន​ផ្តោតទៅលើ​ទីនោះ ។ ជាក់ស្តែងមួយរយៈ​ចុងក្រោយ​នេះ ក្រុម​ប្រដាប់អាវុធ​បាន​ចូល​ប្លន់​ញឹកញាប់ ដែល​ធ្វើក្រុមអាជីវករ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។​

 ក្រុមអាជីវករ​មួយចំនួន​បាន​លើកឡើងថា ដោយសារតែ​ការព្រួយបារម្ភ​ពួកគាត់​បានបង្ខំចិត្ត​ធ្វើជា​រនាំង​ដែក​ផ្សា​បាំង មិន​ឲ្យ​មាន​អ្នកណា​ចេញចូល​បាន​ក្នុងពេល​កំពុងវេរ ឬ​ដក​ប្រាក់​ដើម្បី​ធានា​ដល់​សន្តិសុខ​ពួកគាត់​។ ពួកគាត់​បន្តថា បើទោះជាមានការ​ធ្វើរ​នាំ​បិទបាំង​មែន​តែ​ការព្រួយបារម្ភ​នៅតែមាន ដោយសារតែ​ចោរជា​ក្រុម​ប្រដាប់អាវុធ ភាគច្រើន​ចូល​គំរាម​ប្លន់​ដល់​ក្នុងផ្ទះ​ពេល​ពួកគេ (​ជនល្មើស​)មានឱកាស ឬ​កន្លែង​ដែលមាន​អំណោយផល​ដល់​គេ​។​

 ប្រភព​ខ្លះ​បាន​លើកឡើងថា ករណី​ប្លន់​កន្លែង​វេ​លុយ​វី​ង (wing) ជនល្មើស​បានដឹងយ៉ាងច្បាស់​ថា ម្ចាស់ផ្ទះ​មិនអាច​ឆ្លើយថា អត់លុយ​បានទេ មូលហេតុ​កន្លែង​វេលុយ វី​ង មិនបាន​មូល​ទា​នប​ត្រ (​សែក​) ដូច​ធនាគារ​ធំៗ​ពោលគឺ​ទូទាត់​សាច់ប្រាក់សុទ្ធ ហើយ​បើក​បាន​ភា្ល​មៗ ដោយ​គ្រាន់តែ​ប្រាប់​លេខ​កូដ​៨​ខ្ទង់ និង​លេខ​ទូរសព្ទ័​តែប៉ុណ្ណោះ ។ ករណី​បើក​កន្លែង​វេ​លុយ​វី​ង នេះ​ត្រូវបាន​គេ​មើលឃើញថា មានហានិភ័យ​ខ្ពស់​សម្រាប់​ក្រុមអាជីវករ​ដែលមាន​ទី​តាំង​ដាច់​ស្រ​យ៉ា​ល​ឆ្ងាយ​ពី​ទីប្រជុំជន ។​

 ដោយសារតែ​មួយរយៈ​ចុងក្រោយ​ពួក​ជនល្មើស បាន​ប្លន់​កន្លែង​វេ​លុយ​វី​ង នេះ​គួ​ឲ្យព្រួយបារម្ភ​ក៏​ថ្នាក់ដឹកនាំ​តាម​បណ្តា​ខេត្ត​នានា ក្នុងប្រទេស​បាន​បញ្ជា​ឲ្យ​កងកម្លាំងចុះ​យាម​តាម​គោល​តាម​ផ្សារ ជាពិសេស​តាម​តំបន់​ដែលមាន​ដាក wing ជាដើម ។​ល​។ថែមទាំង​បាន​ណែនាំ​ដល់​ក្រុមអាជីវករ​ទាំងអស់​នៅ​លេខ​ទូរ​សព្ទ័ របស់​ក្រុម​អន្តរាគមន៍ដើម្បី​ធានា​ដល់ពេល​មាន​ករណី​កើតឡើង ជាយថាហេតុ​នានា​បង្កឡើងដោយ​ពួក​ជន​សង្គមងងឹត ។ មួយឆ្នាំ​ចុងក្រោយ​ត្រូវបាន​គេ​សង្កេតឃើញថាកន្លែង​វេ​លុយ​វី​ង (Wing) បាន​រីកដុះដាល​ដូច​ផ្សិត ស្ទើ​តែមាន​គ្រប់​ឃុំដែលមាន​អាស្រ័យ​ដ្ឋា​ន​ជាប់​ផ្លូវជាតិ ហើយ​ពលរដ្ឋ​ក៏​ពេញនិយម ដោយសារ​តែមានភាពងាយស្រួល ក្នុង​ការដក​ហើយ​និង​ដាក់ ទន្ទឹមគ្នា​នោះ​ក៏​ធ្វើ​ឲ្យ​មានការឆបោក​ផ្សេង​និង​រឿង​វី​ង​នេះដែរ មិន​តែ wing ក៏មាន​ហានិភ័យ​គួរ​ព្រួយបារម្ភចំពោះ​សន្តិសុខ​ក្នុង​គ្រួសារ​ដែរ ៕R

ម្ចាស់​កន្លែង​វី​ង​វេរ​លុយ មានការ​ព្រួយបារម្ភ បន្ទាប់ពី​ករណី​ប្លន់​ច្រើន​ជា​កន្លែង​វី​ង​