អគារខុនដូ មួយនៅថៃ ឆេះលក្ខណៈ ទ្រង់ទ្រាយធំ មានស្លាប់ និងរបួស!

ថៃ៖ យ៉ាងហោចណាស់​ មនុស្សម្នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យមួយ នៅឯអគារខុនដូ ក្នុងខេត្ត Narathiwas របស់ប្រទេសថៃ នៅថ្ងៃទី៥ កុម្ភៈ ២០១៦​នេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អគ្គិភ័យដែលមាន លក្ខណៈទ្រង់ទ្រាយធំនេះ បានកើតឡើងនៅម៉ោង ១០ និង៣០នាទីព្រឹក នៅឯអគារខុនដូ ដែលស្ថិតនៅក្នុងសង្កាត់ Yan Nawa ខេត្ត Naratiwas របស់ប្រទេសថៃ ហើយរហូតមកទល់ពេលរសៀលនេះ ភ្លើងឆាបឆេះហាក់ នៅមិនទាន់អន់ថយ និងរលត់បាននៅឡើយនោះទេ។

អគារខុនដូ មួយនៅថៃ ឆេះលក្ខណៈ ទ្រង់ទ្រាយធំ មានស្លាប់ និងរបួស!
អគារខុនដូ ដែលកំពុងត្រូវភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ

ផ្អែកលើរបាយការណ៍ របស់ក្រុមប៉ូលិស បានបញ្ជាក់ថា មកទល់ពេលនេះ មានមនុស្សម្នាក់បានស្លាប់ ស្របពេលដែល មនុស្សជាច្រើនទៀត ត្រូវជាប់គាំងនៅក្នុង អគារខុនដូ ដែលកំពុងឆាបឆេះនោះនៅឡើយ។ តែយ៉ាងណាមិញ ក្រុមអាជ្ញារកំពុង តែព្យាយាមយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងស្ថានការ ឲ្យបានទាំងស្រុង។

គូសបញ្ជាក់ផងដែរថា មកទល់នឹងម៉ោង ៤ល្ងាចនេះ មិនទាន់មានរបាយការណ៍ថ្មី ណាមួយបញ្ជាក់ថា អគ្គិភ័យនោះបាន រលត់ទៅវិញនៅឡើយនោះទេ ស្របពេលដែល ចំនួនមនុស្សស្លាប់ និងរងរបួសក៏នៅមិនទាន់ បញ្ជាក់ឲ្យបានប្រាកដនៅឡើយ។ ចំពោះមូលហេតុដែលបង្ក ឲ្យមានអគ្គិភ័យនេះកើតឡើង គេនៅមិនទាន់ដឹងច្បាស់ តែក្រុមអាជ្ញាធរ សន្និដ្ឋានថាអាចមកពីការឆ្លងចរន្តអគ្គិសនី នៅត្រង់កន្លែងណាមួយ នៃអគារមួយនេះ៕

អគារខុនដូ មួយនៅថៃ ឆេះលក្ខណៈ ទ្រង់ទ្រាយធំ មានស្លាប់ និងរបួស!
អគារខុនដូ មួយនៅថៃ ឆេះលក្ខណៈ ទ្រង់ទ្រាយធំ មានស្លាប់ និងរបួស!
ស្ថានភាពអគារខុនដូ ដែលកំពុងតែឆេះ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត