អេស្ប៉ាញ ប្រកាសថា មាន៧ករណីហើយនៃអ្នកឆ្លងវីរុស Zika

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រសួងសុខាភិបាល អេស្ប៉ាញ បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មាន៧រកណី ហើយនៃអ្នកឆ្លងវីរុស Zika ។

អ្នកឆ្លងវីរុសទាំង៧នាក់បានឆ្លងវីរុស បន្ទាប់ពីពួកគេបានវិលពីបណ្តាប្រទេស ដែលកំពុងរាតត្បាត ដោយជំងឺមួយនេះ ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងនូវវីរុស Zika មានម្នាក់ជាស្ត្រីកំពុងមានគត៌ ។

ស្ត្រីមានគត៌នោះ មានរោគសញ្ញាជំងឺរស់នៅភាគឥសាន តំបន់ កាតាឡូនៀ នាងមានគត៌ទើបតែបាន ពី១៣ទៅ១៤សប្តាហ៍ប៉ុណ្ណោះ ។ នាងកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុក ដាក់ ព្រោះថានៅពេលនាងសម្រាលកូន អាចនឹងប្រឈមមុខនឹងបញ្ហានៃរោគនេះ ៕