៧ចំណុច ដែលអ្នកត្រូវយល់ពី វិបត្តិធ្ងន់ធ្ងររបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា

យ៉ាំងហ្គោន៖ ក្រោយពីសង្គ្រាមលោកលើកទី២ មានជនភៀសខ្លួនប្រមាណជាង ៦០លាននាក់ទូទាំង ពិភពលោកភាគច្រើនជាជនជាតិម៉ូស្លីម អាហ្វហ្គានីស្ថាន ហើយក្រុមធំនោះគឺស៊ីរី តួកគី លីបង់ អ្នកទាំងនោះត្រូវតស៊ូដើម្បីរស់ រយៈពេល ៤ឆ្នាំពេញនៃជម្លោះស៊ីរី អាមេរិក បានទទួលជនភៀសខ្លួនតែ ២ពាន់នាក់ប៉ុណ្ណោះ ក្នុងចំនួនទាំងអស់។

ស្របពេលជាមួយគ្នានេះដែរ ប្រទេសមីយ៉ាន់ម៉ា មានជនភៀសខ្លួនម៉ូស្លីម ឫហៅថា រ៉ូហ៊ីងយ៉ា បានភៀសខ្លួនតាមទូកទៅកាន់ទីនោះ។ ពលរដ្ឋមីយ៉ាន់ ហោចណាស់ ១,៣លាននាក់ ត្រូវលាក់ខ្លួនក្នុងជំរុំតាម ប្រទេសមួយចំនួន ហើយប្រឈមមុខនឹងការអត់ការងារធ្វើ គ្មានសេវាវិជ្ជសាស្រ្ត ប្រព័ន្ធអប់រំ សិទ្ធិធ្វើការងារ ឫក៏សិទ្ធិមនុស្សជាមូលដ្ឋានឡើយ។

ដើម្បីសិក្សាពីប្រទេសមីយ៉ាន់ម៉ា ឲ្យបានច្បាស់យើងត្រូវអានចំណុចសំខាន់ទាំង ៧ខាងក្រោម៖

ទី១. តើប្រទេសភូមានៅឯណា ហើយមានអ្វីកើតឡើង។ ភូមា ត្រូវបានគេស្គាល់ថាជា មីយ៉ាន់ម៉ា ជាប្រទេសដែលច្របូកច្របល់ដោយយោធា ហើយជាប្រទេសដែលក្របំផុតក្នុងតំបន់អាស៊ី មានទីតាំងជាប់នឹងប្រទេសបង់ក្លាដែស ឥណ្ឌា ឡាវ ថៃ និងចិន បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងឆ្នាំ១៩៨២ ប្រទេសនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលយោធាស្អប់ជនបរទេសជាង ៣០ឆ្នាំ ក្រោយមកឈានដល់សម័យកំណែទម្រង់ ត្រូវឆ្លងកាត់ភាពចលាចលស៊ីវិលឥតឈប់ឈរ។

រយៈពេល ២ឆ្នាំចុងក្រោយនេះ ស្ថានក្នុងប្រទេសនេះកាន់តែអាក្រក់ឡើង ពាក់ព័ន្ធនឹងចលនាយោធា ៩៦៩ ជាក្រុមប្រយុទ្ធជាព្រះសង្ឃ ប៉ះទង្គិចហិង្សាយ៉ាងខ្លាំងប្រឆាំងនឹងម៉ូស្លីម រដ្ឋរ៉ាឃីន និងទូទាំងប្រទេស។

៧ចំណុច ដែលអ្នកត្រូវយល់ពី វិបត្តិធ្ងន់ធ្ងររបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា

ទី២. នរណាទៅជារ៉ូហ៊ីងយ៉ា? បើយោងតាមការអះអាងរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន បានឲ្យដឹងថា រ៉ូហ៊ីងយ៉ា ជាក្រុមជនជាតិភាគតិចបំផុតនៅលើពិភពលោក។ ប្រជាជនម៉ូស្លីមគ្មានរដ្ឋនេះ មានចំនួន រហូតដល់ទៅ ៧ភាគរយនៃប្រជាជនមីយ៉ាន់ម៉ាសរុបជិត ៦០លាននាក់នោះ ប៉ុន្ដែគ្មាននរណាដឹងចំនួនពួកគេពិតប្រាកដនោះទេ ព្រោះតែរដ្ឋាភិបាលបដិសេធមិនធ្វើការជំរឿនថ្នាក់ជាតិសម្រាប់ពួកគេនោះទេ។

ប្រទេសមីយ៉ាន់ម៉ា បានធ្វើជំរឿនរកចំនួនប្រជាជន ក្នុងឆ្នាំ២០១៤ ប៉ុន្ដែក្រោយមកអ្នកផ្ដួចផ្ដើមដូចជា ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ បានដកជំនួយពីក្រុមរ៉ូហ៊ីងយ៉ាចេញ។ យ៉ាងហោចណាស់មីយ៉ាន់ម៉ា មានពលរដ្ឋរស់នៅចំនួន ១៣៥ជាតិសាសន៍ ហើយរដ្ឋាភិបាលបន្ដបដិសេធរ៉ូហ៊ីងយ៉ា ទាំងផ្នែកច្បាប់ និងសិទ្ធិ ដោយទទួចថាពួកគេជាជនជាតិបង់ក្លាដែសខុសច្បាប់ក្នុងប្រទេស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិបង់ក្លាដែស (រ៉ូហ៊ីងយ៉ាង) ត្រូវបង្ខំភៀសខ្លួនទៅកាន់ប្រទេសរបស់ខ្លួនវិញ ដែលពោរពេញទៅដោយជម្លោះ និងគ្រោះថ្នាក់។

ជនជាតិម៉ូស្លីម បានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រាប់រយឆ្នាំកន្លងមកហើយ សូម្បីតែកាក់បុរាណក៏បង្ហាញពីឥទ្ធិពល និងអំណាចរបស់ម៉ូស្លីមដែរ។ ក្រុមអ្នករុករកអឺរ៉ុប បានរកឃើញថាមានឈ្មោះរ៉ូងហ៊ីងយ៉ា ចាប់តាំងពីដើមសតវត្សទី១៩ មកម្លេះ។ សព្វថ្ងៃអ្នកប្រាជ្ញមីយ៉ាន់ម៉ាជាច្រើន និយាយថា ឈ្មោះបានបង្កើតឡើង និងប្រើជាផ្លូវការនៅពាក់កណ្ដាលសតវត្សទី២០ ហើយជនជាតិរ៉ូហ៊ីងយ៉ា ១លាននាក់ ត្រូវបំបិទសិទ្ធិសេរីភាព រយៈពេលជាង ៣០ឆ្នាំគ្រប់ទីកន្លែងទាំងអស់។

៧ចំណុច ដែលអ្នកត្រូវយល់ពី វិបត្តិធ្ងន់ធ្ងររបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា

នៅមានភាគបន្ត