តូយ៉ូតាប្រកាស ប្រាក់ចំណេញ 5ភាគរយនៅក្នុង ត្រីមាសចុងក្រោយ

តូក្យូ: USnews បានសរសេរនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនតូយ៉ូតាបានប្រកាសប្រាក់ចំណេញរបស់ខ្លួន នៅក្នុងត្រីមាស ចុងប្រមាណ៥ភាគរយបើទោះជាការធ្លាក់ចុះ នៃប្រាក់យេន និងបញ្ហាការកាត់បន្ថយប្រាក់ចំណាយ នៅតាមទីផ្សារមួយចំនួនក៏ដោយ។នៅក្នុងការព្យាករណ៍ទុកបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តមួយនេះ នឹងអាចទទួលបាន ប្រាក់ចំណេញពេញមួយឆ្នាំ។

ក្រុមហ៊ុនតូយូតាដែលជាក្រុមហ៊ុនផលិតរថយន្តធំលេខមួយ របស់ពិភពលោកបានចេញរបាយការណ៍ ជាសាធារណះ មួយនៅថ្ងៃសុក្រនេះថាប្រាក់ចំណេញរបស់ខ្លួនពីខែតុលា ដល់ខែធ្នូមានទៅដល់ ៦២៧,៩ពាន់លានយេនត្រូវជា ៥,៤ពាន់លានដុល្លារ នៅពេលដែលក្នុងអំឡុងពេល ដដែលគិតត្រឹមឆ្នាំមុនមានត្រឹមតែ៦០០ពាន់លាន យេនប៉ុណ្ណោះ។ ទំហំនៃការលក់ប្រចាំត្រីមាស ចុងក្រោយ  កើនឡើង២ភាគរយ ដែលគិតជាទឹកប្រាក់ ប្រមាណជា៦៣ពាន់លានដុល្លារ។

តាមការព្យាករណ៍ត្រូវបានគេជឿជាក់ថា ក្រុមហ៊ុនតូយ៉ូតាដែលផលិតរថយន្តប្រភេទPrius Bybird,Camry Sedan និងប្រភេទLexusជាដើមនោះ នឹងកើនឡើងប្រាក់ចំណេញប្រចាំឆ្នាំ ពី១៩,២ពាន់លានដុល្លារ កាលពីឆ្នាំមុនទៅដល់ ១៩,៥ពាន់លានដុល្លារក្នុងឆ្នាំនេះ៕

តូយ៉ូតាប្រកាស ប្រាក់ចំណេញ 5ភាគរយនៅក្នុង ត្រីមាសចុងក្រោយ