ដោយសារ ជួបគ្រោះរាំងស្ងួត ពលរដ្ឋហ្ស៊ីមបាវ៉េ ប្រមាណ១,៥លាននាក់ រងនូវភាពអត់ឃ្លាន

ប៊ីប៊ីស៊ី៖ លោក Robert Mugabe ប្រធានាធិបតី ហ្ស៊ីមបាវ៉េ បានប្រកាសថា រដ្ឋមួយក្នុង ចំណោមរដ្ឋផ្សេងៗ បានចាប់ផ្តើមជួបប្រទះ នឹងគ្រោះរាំងស្ងួតហើយ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា តាមការព្យាករណ៍មួយបានបញ្ជាក់ថា ពលរដ្ឋហ្ស៊ីមបាវ៉េ ប្រមាណ១,៥លាននាក់កំពុងតែ ប្រឈមនឹងភាពអត់ឃ្លាន ព្រោះថាមានភ្លៀងធ្លាក់តិតតួចបំផុត ដែលធ្វើឲ្យផលបានមកពី កសិកម្មទទួលបានទាំងលំបាកលំបិន ។

ការសម្រេចចិត្តប្រកាស ឡើងអំពីភាពអត់ឃ្លាននៅរដ្ឋមួយ របស់ប្រទេសនេះដោយលោកប្រធានាធិបតី គឹបានធ្វើឡើងបន្ទាប់ពី EU បានជំរុញឲ្យលោក ប្រធានាធិបតីត្រូវតែប្រកាសឲ្យដឹង ដើម្បីដង្ហោយហៅរកម្ចាស់ជំនួយជួយដល់ ពលរដ្ឋរបស់ប្រទេសនេះ ឲ្យបានកាន់តែឆាប់ កាន់តែប្រសើរ ។

រដ្ឋាភិបាល ក៏បានបញ្ជាក់ថា បាននឹងកំពុងនាំចូលពោតពី ប្រទេសជិតខាងនោះគឺប្រទេស Zambia ៕

ដោយសារ ជួបគ្រោះរាំងស្ងួត ពលរដ្ឋហ្ស៊ីមបាវ៉េ ប្រមាណ១,៥លាននាក់ រងនូវភាពអត់ឃ្លាន