លោក John Kerry ត្រូវស្វាគមន៍ ដោយកណ្តាប់ដៃឡើង ជាំភ្នែកនៅទីក្រុងរ៉ូម (Video)

រ៉ូម៖ រដ្ឋមន្ត្រីការ បទេសអាម៉េរិក លោក John Kerry  ក្នុងដំណើរទស្សនកិច្ច ទៅកាន់អ៊ីតាលី ជិតបញ្ចប់ទៅហើយ ដោយមានការស្វាគមន៍ កណ្តាប់ដៃឡើងជាំភ្នែក  នៅក្នុងពិធីសន្និសីទកាសែត បិទបញ្ចប់ទស្សនកិច្ចរបស់ខ្លូន ។

ទីភ្នាក់ងាររុស្ស៊ី Fort -Russ បានរាយការណ៍ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៦ថា លោក Kerry បានទៅចូលរួមសន្និសីទ ស្តីអំពី ចលនាប្រជាធិបតេយ្យ ពិភពលោក ដែលបានធ្វើឡើង នៅរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ។

ក្នុងដំណើរ ទស្សនកិច្ច លោក John Kerry  នៅទីក្រុងរ៉ូម ក្នុងគោលបំណងបើក "កិច្ចប្រជុំក្រុមតូចមួយ នៃក្រុមចម្រុះអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង" Daesh "និងជួបជាមួយនឹង រដ្ឋមន្ត្រីការបទេស អ៊ីតាលីលោក Paolo Gentiloni  និង តំណាង ២៣ប្រទេស ផ្សេងទៀត  ទទួលបានសិទ្ធ អនុញ្ញាតពី សហភាពអឺរ៉ុប ផងដែរ។

អ្វីដែលធ្វើឲ្យ គេចាប់អារម្មណ៍បំផុត ក្នុងសន្និសីទកាសែត ដែលធ្វើរួមឡើងដោយ លោក John Kerry និង Paolo Gentiloni បានជិតនឹងបញ្ចប់ទៅហើយនោះ   និងជាពេលរដ្ឋមន្ត្រីការបទេសអាម៉េរិក បាននិយាយថា ទាំងអស់ នៃឃ្លាចងចាំរបស់គាត់ ទៅលើការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មអន្ដរជាតិ និងរបបលោកអាសាដ  និងរដ្ឋមន្ត្រីទាំងពីរ រៀបចំចាកចេពីបន្ទប់ទៅហើយ ស្រាប់តែអ្នកកាសែតស្ត្រីម្នាក់ នៅជួរខាងមុខ  បានលើក បដា បរិហាកេរ្តិ៍ ទៅលើរដ្ឋមន្ត្រីការបរទេសអាម៉េរិក  ដោយស្រែកថា «វាគឺអ្នក ដែលបង្កើត ISIS នេះឡើយ» និងព្យាយាមវាយលោក John Kerry  ទៀតផង៕

លោក John Kerry ត្រូវស្វាគមន៍ ដោយកណ្តាប់ដៃឡើង ជាំភ្នែកនៅទីក្រុងរ៉ូម (Video)

សូមទស្សនាេវីដូអូក្លីបខាងក្រោមនេះ៖