ទ្រាំ និង ដី​ហុយ​មិនបាន ប្រជាពលរដ្ឋ​នាំគ្នា​បិទផ្លូវ មិន​ឲ្យ​រថយន្ត​ដឹក​ដី​ឆ្លងកាត់​

Doliprane TVC

​ប្រជាពលរដ្ឋ​មានការ​ខឹងសំបា​ទៅនឹង​រថយន្ត​ធំៗ​ជាច្រើន ដែល​បើក​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែ បំបែក​ចេញពី​ផ្លូវជាតិ​លេខ ៣ នៅ​ចំណុច​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ប្រជាពលរដ្ឋ​ហៅថា ផ្លូវ ២០១៥ មិន​មានការ​ស្រោច​ទឹក ដែល​ធ្វើ​ឲ្យ​ដី​ហ៊ុយ​ទ្រលោម​ពេញ​ភូមិ រហូតដល់​ពួកគាត់​ទ្រាំលែងបាន​ក៏​នាំគ្នា​ដាក់​របាំង​បិទផ្លូវ​តែម្តង ។

ពេលនេះ មិនទាន់មាន​ខាង​ជំនាញ​ណា ចុះទៅ​ត្រួតពិនិត្យ​នោះទេ ដែល​ស្ថានភាព​ផ្លូវ​មាន​ជង្ហុក​រណ្តៅ​តូច ធំ ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ នៅពេលដែល​រថយន្ត​តូច ធំ បើក​ឆ្លងកាត់​ម្តងៗ ។ ជាពិសេស​គឺ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បាន​បើក​ឆ្លងកាត់ ហើយ​មិនដែល​ស្រោច​ទឹក បង្ក​ឲ្យ​ហុយ​ដី ដូច ចុះ​អ័​ព្វ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង បាននាំគ្នា​យក​ធុង ឈើ ដាក់​ឃាត់​រថយន្ត​ទាំងនោះ មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

ហេតុការណ៍​ខាងលើនេះ បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​អស់​រយៈពេល​ជិត ១​ម៉ោង គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រថយន្ត​ដឹក​ដី​នោះ ចាត់វិធានការ​ស្រោច​ទឹក​នៅតាម​ផ្លូវ​៣០ ម៉ែត្រ​នេះ កុំ​ឲ្យ​ដី​ហុយ​សំពោង​បែបនេះ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ ។​ ​ប្រជាពលរដ្ឋ​បាន​បន្ត​លើកឡើងថា បើសិនជា​ថៅកែ​រថយន្ត​ដឹក​ដី​មិន​ដោះស្រាយ​ទេ ពួកគាត់​នឹង​បិតផ្លូវ​នេះ មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ដឹក​ដី​រហូត​តែម្តង ៕​សុថា​ត់​
​ ​
ទ្រាំ និង ដី​ហុយ​មិនបាន ប្រជាពលរដ្ឋ​នាំគ្នា​បិទផ្លូវ មិន​ឲ្យ​រថយន្ត​ដឹក​ដី​ឆ្លងកាត់​