ឌួង ឆាយ សុខចិត្ត​កាត់​អាយុ និង ហូប​បួស​ក៏​ព្រោះតែ​…

Doliprane TVC

​លោក ឌួង ឆាយ សុខចិត្ត​កាត់​អាយុ​របស់ខ្លួន​ពាក់កណ្តាល និង ហូប​ម្ហូបបួស​រៀងរាល់​ថ្ងៃសីល​ព្រោះ​ចង់ឱ្យ​
​កូន​សម្លាញ់​របស់លោក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ ។ នេះ​ជា​សារ​រៀប​រាប់ទាំង​អួលអាក់ និង​ខ្លោចផ្សា​ជាទីបំផុត​ក្នុងនាម​ជា​ឪពុក​ដ៏​មាន​ព្រហ្ម​វិហារធម៌​ម្នាក់ ។

ឌួង ឆាយ សុខចិត្ត​កាត់​អាយុ និង ហូប​បួស​ក៏​ព្រោះតែ​…

​ខណៈដែល​កូនប្រុស​របស់លោក​បាន​បញ្ជូន​ទៅដល់​ប្រទេស​សិង្ហ​បុរី​ហើយ នៅតែ​មិនទាន់​ដឹងខ្លួន​ទៀត​នោះ លោក​បាន​សរសេរ​សារ​បង្ហោះ​ពី​អារម្មណ៍​ទួញ​សោក​ស្រប​ពេលដែល​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​កាន់តែ​ឈានចូល ជិត​មកដល់​ថា៖

«១៤ កុម្ភៈ ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​កូន​សម្លាញ់​មាស​ពុក កូន​ដឹង​ទេ​ថា​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​​ទេ គឺ​ដល់​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ហើយ ពុក​សង្ឃឹមថា​កូនប្រុស​ឆាប់​ដឹងខ្លួន ហើយ​លោក​ពុក​​សុខចិត្ត​កាត់​អាយុ​ពាក់កណ្ដាល​នឹង​ហូប​អាហារ​បួស​រាល់ពេល​ថ្ងៃសីល ព្រោះ​ចង់ឱ្យ​កូន​សម្លាញ់​​មាស​ពុក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ពុក និង ម្ដាយ​ខំប្រឹង​ណាស់​កូន​ដឹង​ទេ មិន​ហ៊ាន​គេង​ទេ​​ញ៉ាំ​បាយ​ក៏​មិន​ចូល​គិតតែ​ពី​មើលមុខ​កូនប្រុស​សម្លាញ់​កូន​ឆាប់​ដឹងខ្លួន​មក​កូន​សម្លាញ់​មាស​ពុក គ្មានអ្វី​សំខាន់​ជាង​កូន​ទេ​ពេលនេះ​។ ពុក​នឹង​ម្ដាយកូន​បាន​ទិញ​របស់របរ​ដែល​កូន​ចូលចិត្ត​ឱ្យ​កូន​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់ សង្ឃឹមថា​កូន​នឹង​ភ្ញាក់​មក​ដើម្បី​ទទួល​កាដូ​​អនុស្សាវរីយ៍​ដែល​កូនប្រុស​សម្លាញ់​ចង់បាន ភ្ញាក់​ឡើងមក​កូន​សម្លាញ់​។ សូម​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ថែរក្សា​ពិភពលោក​ទាំងអស់​ជួយ​ឱ្យ​កូនប្រុស​ច្បង​របស់​ខ្ញុំបាទ​ដឹងខ្លួន​វិញ​ផង​។ ខ្ញុំ​សូម​លុតជង្គង់​គោរព​អង្វរ​ព្រះ​ជា​ម្ចាស់​ដែល​ថែរក្សា​ដែនដី​សុវណ្ណ​ភូមិ ជួយ​ឱ្យ​កូនប្រុស​សម្លាញ់​របស់ខ្ញុំ​ដឹងខ្លួន​វិញ​ផង » ។

​សូម​រំ​ឮ​កថា កូនប្រុស​ច្បង​លោក ឌួង ឆាយ មាន​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ប​ង្ជូ​ន​ទៅ​សង្គ្រោះ​បន្ទាប់​នៅ​ប្រទេស​ថៃ​ប្រមាណ​ជា​ពីរ​សប្តាហ៍​តែ​មិន​ទទួលបាន​ផល​អ្វី​ជា​វិជ្ជមាន​ឡើយ ទើប​លោក​សម្តេច​ចិត្ត​បញ្ជូន​កូនលោក​ទៅ​បន្ត​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​បន្តទៀត កាលពី​ថ្ងៃទី ០១ មករា ២០១៦ កន្លងទៅនេះ តែ​រហូត​មកទល់ពេលនេះ កូនប្រុស​របស់លោក​នៅ​តែ​មិនទាន់​ដឹងខ្លួន​ដដែល ដែល​នេះ​ជា​ក្តីបារម្ភ​ដ៏​សោកសៅ​ក​ក្នុង​គ្រួសារ​របស់លោក ហើយ​សាធារណជន​ក៏​ដែល​តែងតែ​គាំទ្រ​នូវ​ទង្វើ​សប្បុរសធម៌​របស់លោក ក៏មាន​ការព្រួយបារម្ភ ក៏ដូចជា​ធ្វើការ​បន់ស្រន់​បួងសួង​យ៉ាងច្រើន​ផុសផុល​ផងដែរ ដើម្បីឱ្យ​ក្មេង​តូច​នេះ​បានជា​ពី​ជំងឺ នឹង​ឆាប់​ត្រឡប់មក​មាតុប្រទេស​វិញ​ឆាប់ៗ ៕ ភូមិន្ទ