គង់ សំ​អូន អាយុ ២៣ ឆ្នាំ និង យី​ម សីហា អាយុ ២៤ ឆ្នាំ ជាប់ពន្ធនាគារ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​

Doliprane TVC

​យុវជន​ខ្មែរ​ពីរ​នាក់ ថៃ​ចាប់​ដាក់គុក​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ DSI សាលាដំបូង​ខេត្ត​ស្រះកែវ​ឍ ប្រទេស​ថៃ បានដាក់​ទោស​យុវជន​ខ្មែរ ២ នាក់​ដែលជា​អ្នករកស៊ី​នៅ​ផ្សារ​រោង​ក្លឿ រួមទាំង​អាជីវករ​ផ្សេងៗ​ទៀត ចោទ​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង វាយ​ទៅលើ​ក្រុម​ស៊ើបអង្កេត ពិសេស ឬ DSI របស់​ថៃ ដែល​ចូលទៅ​ត្រួតពិនិត្យ​ទំនិញ​ខុសច្បាប់​នៅក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រៈ​ថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​

​យុវជន​ខ្មែរ​ពីរ​នាក់​នោះ​មានឈ្មោះ គង់ សំ​អូន អាយុ ២៣ ឆ្នាំ និង យី​ម សីហា អាយុ ២៤ ឆ្នាំ បានរួម​គ្នា​បង្ក​ហិង្សា និង វាយ​រថយន្ត​របស់ DSI បាន​នាំខ្លួន​ទៅកាន់​តុលាការខេត្ត​ស្រះកែវ ហើយ​បាន​កាត់ទោស​ជាប់ពន្ធនាគារ​ម្នាក់ៗ ៣ ខែ ឥឡូវ​យុវជន​ខ្មែរ​ទាំងពីរ​នាក់​នេះ​ស្ថិតក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ស្រះកែវ​ហើយ ៕​សូរ្យ​រិ​ទ្ធ (​ភូចាត់កាន​)