កម្មកររោងចក្រ ខូសម៉ូ ជាង៨០០នាក់ តវ៉ាទាមទារ លក្ខខណ្ឌ ការងារ មួយចំនួន

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ជាង៨០០នាក់ ដែលបម្រើការងារនៅរោងចក្រ ខូសម៉ូ តិចស្ដាយ ខូអិលធីឌី ស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្ដាល បានផ្ទុះ កូដកម្មដើម្បីចង់បាន លក្ខខណ្ឌមួយចំនួនពីថៅកែ។

លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានប្រាប់មជ្ឃមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមកម្មករបានផ្ទុះកូដកម្មអស់រយៈពេល៣ថ្ងៃមកហើយ រាប់ទាំងថ្ងៃនេះទៀត នៅមុខរោងចក្រ។

លោកបន្តថា មូលហេតុដែលនាំឲ្យផ្ទុះ កូដកម្មដោយសាររោងចក្របាន កាត់លុយថែមម៉ោងរបស់កម្មករចំនួន៥ដុល្លារ ប៉ុន្តែមានកម្មករបានជំទាស់ ហើយធ្វើឲ្យអ្នក គ្រប់គ្រងផ្នែក មានការខឹងសម្បារក៏បានស្ទុះ មកចាប់ច្របាច់កកម្មកររូបនោះ ក៏ធ្វើឲ្យកម្មករផ្សេងទៀតមានកំហឹង។

លក្ខខណ្ឌការងារទាំងនោះរួមមាន៖ ស្នើសុំឲ្យរោងចក្រត្រូវ រក្សាប្រាក់រង្វាន់ថែមម៉ោងពេញមួយខែនៅដដែល ,  ស្នើសុំឲ្យរោងចក្រត្រូវរក្សា ប្រាក់ជំនាញដូចពីមុនដដែល ,  ស្នើសុំឲ្យរោងចក្រកែប្រែឥរិយាបថ ថ្នាក់គ្រប់គ្រង , ស្នើសុំឲ្យរោងចក្រផ្ដល់ភាពងាយស្រួលក្នុងការ អនុញ្ញាតច្បាប់ជូនកម្មករ ,  ស្នើសុំឲ្យរោងចក្រ ដកប្រធានរដ្ឋបាល ឈ្មោះ សេង ពិសិដ្ឋ ចេញពីតួនាទី ដោយគ្មានលក្ខខណ្ឌ ,  ស្នើសុំឲ្យរោងចក្រមិនត្រូវរើសអើង ឬគុំគួនកម្មករ កម្មការិនី , ស្នើសុំឲ្យរោងចក្ររៀបចំឲ្យមានទឹកក្ដៅ និងទឹកត្រជាក់ជូនកម្មករ , ស្នើសុំឲ្យរោងចក្រមានសំភារៈ ប្រើប្រាស់ក្នុងបន្ទប់ទឹកគ្រប់គ្រាន់ , ស្នើ សុំឲ្យរោងចក្ររក្សាប្រាប់ឈ្នូលប្រចាំថ្ងៃ , ស្នើសុំឲ្យរោងចក្រផ្ដល់ ប្រាក់បន្ថែម លើប្រាក់ថែមម៉ោងចំនួន២ម៉ោង៦០០០៛ , ស្នើសុំឲ្យរោងចក្រ ផ្ដល់ប្រាប់បន្ថែម លើប្រាក់បាយថ្ងៃត្រង់ ចំនួន ២០០០៛ ៕