សត្វឃ្មុំជាភ្នាក់ងារ ចម្លងរោគខ្លាំងក្លា "បង្កើតឡើងដោយសារ មនុស្ស"

ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា សត្វឃ្មុំ ត្រូវបានគេរកឃើញថា វាជាប្រភេទសត្វម្យ៉ាង ដែលអាចចម្លងជំងឺបានខ្លាំងក្លាណាស់សម្រាប់ពិភពលោកយើងទាំងមូល ព្រោះថាករណីនេះ "បង្កើតឡើងដោយសារមនុស្ស" ។

យោងតាមភស្តុតាង ដែលរកឃើញលើភេទ ឬហៅថា ហ្សេនេទិច សត្វឃ្មុំ បង្កគ្រោះថ្នាក់ខ្លាំងក្លា ដែលឆ្លងរាលដាលទូទាំងពិភពលោក ពិសេសឆ្លងមេរោគចូលតាមរយៈទឹកឃ្មុំតែម្តង ។

នៅក្នុងរបាយការណ៍មួយចេញដោយអ្នកវិទ្យាសាស្ត្រ ដែលបានចុះផ្សាយនៅលើទស្សនាវដ្តីថា ការត្រួតពិនិត្យទាំងឡាយវាជា តម្រូវការចាំបាច់ណាស់ ដែលត្រូវការពារសត្វឃ្មុំទាំងអស់នោះ កុំឲ្យមានការឆ្លងរោគ ដែលបង្កឡើងជាជំងឺផ្សេងៗបានយ៉ាងរហ័ស ។

វីរុសដែលផ្ទុក វាអាចសម្លាប់អាយុជីវិត ហើយមានទ្រង់ទ្រាយធំទៀតផង ។លោកស្រីបណ្ឌិត Lena Bayer-Wilfert ដែលជាអ្នកដឹកនាំការស្រាវជ្រាវ លើរោគសាស្ត្រទាក់ទងនឹងការចម្លងជំងឺមកពីសត្វឃ្មុំ បានឲ្យដឹងថា សត្វឃ្មុំ នៅប្លុកអឹរ៉ុប វាជាបេះដូងដ៏សំខាន់ ដែលអាចចម្លងរោគបានទូទាំងសកលលោក ហើយអ្វីដែលលោកស្រីចង់និយាយគឺ "ការឆ្លងកើនឡើងទ្វេដង" នៃការរីកសាយភាយជំងឺគ្របដណ្តប់ពាសពេញតំបន់ ៕

សត្វឃ្មុំជាភ្នាក់ងារ ចម្លងរោគខ្លាំងក្លា "បង្កើតឡើងដោយសារ មនុស្ស"