មនុស្សប្រុសស្រី ៦នាក់ ត្រូវឃុំខ្លួន ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ប្រព្រឹត្តក្នុងទឹកដី ខណ្ឌសែនសុខ

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សប្រុស ស្រី ៦នាក់ ដែលបានធ្វើប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ក្នុងទឹកដីខណ្ឌសែនសុខ បានត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦  ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។

ជនជាប់ចោទទំាង៦នាក់នោះ ទី១.ឈ្មោះ តាល់ បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបររៀនអគ្គិសនី, ទី២.ឈ្មោះ ខាន់ វណ្ណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៣.ឈ្មោះ ខៀវ សុភនី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងខណៈពេលដែលពួកគេ បានលាក់ដាវសាំម៉ូរ៉ៃមួយដើម តាមខ្លួន ដែលសមត្ថកិច្ចចាត់ទុកថា ជាប្រភេទក្មេងទំនើង ។

ដោយឡែកជនជាប់ចោទ ទី៤.ឈ្មោះ ប៉ូច សីហៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៥.ឈ្មោះ ទិត្យ យិនសុភ័ក្ត្រ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើករថយន្ត បានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបន្ទប់ជួលក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីយកមកសាកសួរករណីលួចកុំព្យូរទ័រ និងទូរទស្សន៍ អ្នកដទៃ ។

ជនជាប់ចោទទី៦ ជាស្រ្តី ឈ្មោះ កែវ ពិសី អាយុ ១៩ឆ្នាំ មុខរបររើសអេតចាយ បានត្រូវ សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ដើម្បីយកមកសាកសួរករណីប្លន់ម៉ូតូ ដែលគូកនម្នាក់ទៀតបានគេចខ្លួនបាត់ ៕