សម្តេចតេជោ សែន ជំរុញឲ្យមន្ត្រីធ្វើ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន

 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទីសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអំពាវនាវឲ្យអាជ្ញាធរ ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ពីព្រោះវាជាឯកសារចាំបាច់ សម្រាប់ពលរដ្ឋម្នាក់ៗប្រើប្រាស់ ជាផ្លូវការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធី ចែកសញ្ញាប័ត្រ និស្សិតជ័យលាភី នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ថា« បញ្ហាស្ថិតនៅត្រង់ថា ធ្វើការវាស្ទក់ តែប៉ុណ្ណឹងទេតែ គេកើតមកអាហ្នឹងតម្រូវ ការប្រទេសជាតិអាហ្នឹង សេវាតម្រូវការមនុស្សម្នាក់ៗ ត្រូវមានអត្តសញ្ញាណប័ណ្ ណអាហ្នឹងសេវាតម្រូវ ការសៀវភៅគ្រួសារ ដូច្នេះត្រូវធ្វើ អាហ្នឹងឲ្យល្អមន្ត្រីគ្រប់ថ្នាក់ ធ្វើកិច្ចការហ្នឹងឲ្យល្អ»។

សម្តេចបានមាន ប្រសាសន៍បន្តថា «យើងដឹងហើយមួយរយៈ កន្លងមកនេះ គឺហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ តពិសេសផ្លូវដែលគេពង្រីកផ្លូវ បានច្រើនខ្សែច្រើន អីចឹងទៅប្រជាជន គាត់ចាប់ផ្តើមពង្រីកទីលំនៅ គាត់នៅតំបន់អស់ហ្នឹង អញ្ចឹងមួយចំនួនអស់ហ្នឹង ដែលនៅមានបញ្ហារឿងឯកសារ សម្រាប់ការផ្លាស់ទីលំនៅរបស់គាត់...បាទនេះមិនមែនពាក់ព័ន្ ធនឹងអាជ្ញាធរទេ ព្រោះអីការងារហ្នឹង វាជាការងារគេធ្វើជាប្រចំាទៅហើយ»។

សម្តេចបានមានប្រសាសន៍បន្ថែមថា «យើងចង់ឲ្យការ ផ្តល់សេវាគឺធ្វើឡើង ទៅតាមភូមិនីមួយៗ ឲ្យចប់មួយភូមិហើយចំាទៅមួយភូមិទៀត នៃសង្កាត់នីមួយៗ ហ្នឹង ប៉ុន្តែបើសិនដូចប្រព័ន្ធសព្វថ្ងៃនេះ ខ្ញុំមិនមានជំនឿទាល់តែសោះថា ប្រជាពលរដ្ឋនឹង អាចធ្វើអត្តសញ្ញាណប័ណ្ណ បានលឿននោះជាពិសេសប្រជាពលរដ្ឋ នៅក្រុងភ្នំពេញហ្នឹងឯង»៕

សម្តេចតេជោ សែន ជំរុញឲ្យមន្ត្រីធ្វើ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន