ម្ជូរ​ក្រោយ​វ៉ាន់ដា ល្បី​ដល់ អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ​

​ភ្នំពេញ​៖ អាជីវកម្ម​លក់​ម្ជូរ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​កែង​នឹង​របង​សាលាបឋមសិក្សា​ភូមិ​៧ ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ ក្នុង​រាជធានី​ភ្នំពេញ កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស​។ ក្រៅពី​មាន​អតិថិជន​ដែល​រស់នៅក្នុង​វាជ​ធានី​ភ្នំពេញ ម្ជូរ​មួយកន្លែង​នេះ បាន​ទាក់ទាញ​អតិថិជន​ដល់ សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។ តើ​ម្ជូរ​នៅ​ទីតាំង​មួយ​នេះ​មាន​អ្វី​ពិសេស ទើប​ល្បី​ដល់​ឯនាយសមុទ្រ​យ៉ាង​ដូច្នេះ​?

​មិនមែនជា​ហាង​លក់​ផ្លែឈើ និង​ម្ជូរ​លក្ខណៈ​ទំនើប​ឡើយ គឺមាន​តែ​ទូរ​កញ្ចក់​ទំហំ​ប្រមាណ​ជា​២​ម៉ែត្រ គុណ​នឹង​១​ម៉ែត្រ​មួយ ដែល​ផ្ទុក​ពេញ​ដោយ​ផ្លែឈើ និង​ម្ជូរ ច្រើន​មុខ ដើម្បី​តាំង​លក់​ឲ្យ​អតិថិជន​តែប៉ុណ្ណោះ​។ ថ្វីត្បិតតែ​ជា​កន្លែង​លក់​ម្ជូរ​ដ៏​សាមញ្ញ​មួយ​នៅក្បែរ​ចិញ្ចើមផ្លូវ​មែន តែ​អាជីវកម្ម​មួយ​នេះ អាច​ទាក់ទាញ​អតិថិជន​បាន​យ៉ាងច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ​។​

​ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ដែលជា​ម្ចាស់​អាជីវកម្ម​លក់​ម្ជូរ​មួយកន្លែង​នេះ បាន​លើកឡើងថា តាមពិតទៅ​កន្លែង​របស់​អ្នកស្រី​មាន​លក់​ម្ជូរ​ច្រើន​មុខ ដូចគ្នា​នឹង​កន្លែង​ដ៏ទៃទៀត​ដែរ ដូចជា​៖ ស្វាយ ត្របែក ម្នាស់ ប៉ិកួៈ ម្កាក់ ខ្វិត ស្វាយត្រាំ អំពិល​ត្រាំ ទំពាំងបាយជូរ​ត្រាំ កន្ទួត​ត្រាំ ម្តេ​ញ​ត្រាំ និង​ពុទ្រា​ត្រាំ ជាដើម ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ម្ជូ​របស់​អ្នកស្រី​ល្បី​រន្ទឺ​ដល់​ក្រៅប្រទេស​នោះ គឺ​ដោយសារតែ​រស់ជាតិ​គ្រឿងផ្សំ និង​បច្ចេកទេស​លាយ​អំបិល​ដែលមាន​ច្រើន​ប្រភេទ​ឆ្ងាញ់​ត្រូវមាត់​អតិថិជន​ទៅវិញ​ទេ ដែល​ជួយ​ឲ្យ​ម្ជូរ​នេះ​អាច​ស្រូប​បាន​អតិថិជន​យ៉ាងច្រើន​នោះ​។​
ម្ជូរ​ក្រោយ​វ៉ាន់ដា ល្បី​ដល់ អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ​

​ខណៈពេល​កំពុង​ឈរ​ចាប់​ម្ជូរ​ច្រក​ស្បោង​ឲ្យ​អតិថិជន ស្ត្រី​ជា​ម្ចាស់​បាន​រៀបរាប់ថា សម្រាប់​អតិថិជន​ដែល​រស់នៅក្នុង​ស្រុក​ខ្មែរ ភាគច្រើន​ជា​សិស្ស​ដែល​រៀន​នៅ​សាលា​ក្បែរ​នោះ និង​អ្នក​ចំងាយ​មួយចំនួនទៀត ហើយ​ក្នុងនោះ​ក៏មាន​អតិថិជន​ជា​បុរស​ច្រើន​នាក់​ផងដែរ​។ អ្នកស្រី​ឲ្យ​ដឹងថា បុរសៗ​ដែល​ចូលចិត្ត​ម្ជូរ​របស់​អ្នកស្រី ពួកគេ​តែងតែ​សរសើរ​ពី​ថ្វីដៃ​ផ្សំ​គ្រឿ និង​រស់ជាតិ​អំបិល​។​

​បន្ត​ពី​ស្ត្រី​វ័យ​ចំណាស់ យុវតី​វ័យ​ជិត​២០​ឆ្នាំ ដែលជា​ជំនួយ​ក​ការលក់​ម្នាក់ទៀត ចាប់ផ្តើម​រៀបរាប់​ពី អតិថិជន​នៅ​ឯនាយសមុទ្រ​វិញ​ម្តង​។ នាង​បាន​ឲ្យ​ដឹងថា អតិថិជន​នៅ​បរទេស ភាគច្រើន មាននៅ ប្រទេស​អូស្ត្រាលី​ច្រើនជាងគេ បន្ទាប់មក​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។ អ្នកលក់​វ័យក្មេង​ដ៏​ដែល​បន្តថា ពួ​គេ​ភាគច្រើន គឺជា​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ស្នាក់នៅ ធ្វើការ និង​ទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ​។ នាង​បន្ថែមថា អ្នកមួយ​ចំនួន​ជា​អតីត​សិស្ស​ដែល​ធ្លាប់​សិក្សា​នៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ និង​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ក្បែរ​ទីតាំង​លក់​ម្ជូរ​មួយ​នេះ ក្រៅពីនោះ គឺជា​ជនជាតិ​បរទេស​ដែល​ធ្លាប់បាន​ភ្លក់​រស់ជាតិ​ម្ជូរ​នេះ បន្ត​ពី​អនិកជន​ខ្មែរ​ដែល​បាន​កុំ​ម្មង់​ទៅ​។​
ម្ជូរ​ក្រោយ​វ៉ាន់ដា ល្បី​ដល់ អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ​

​យុវតី​ជា​អ្នកលក់​ម្ជូរ​បញ្ជាក់ទៀតថា អ្នក​នៅក្រៅ​ប្រទេស​ភាគច្រើន​ពួកគេ​ចូលចិត្ត​ប្រភេទ​ម្ជូរ​ត្រាំ ព្រោះ​វា​មាន​រស់ជាតិ​ឆ្ងាញ់ និង​ទុក​បានយូរ​។ ក្រៅពីនោះ​ពួកគេ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ថ្វីដៃ​លាយ​អំបិល​ដែលមាន​ច្រើន​មុខ​ផងដែរ​។ ជាទូទៅ​អតិថិជន​នៅ​បរទេស​តែងតែ​កុំ​ម្មង់​ម្ជូរ​នេះ ចាប់ពី ពីរ ទៅ បី ដង ក្នុង​មួយខែ ហើយ​ពេល​កុំ​ម្មង់​ម្តងៗ មានតម្លៃ​ចាប់ពី ២៥​ដុល្លារ ទៅ​៣០​ដុល្លារ​អាមេរិក ឬ ១០​ម៉ឺន​រៀល​ជាដើម​។ ម្ជូរ​ដែល​បាន​កុំ​ម្មង់​រួចហើយនោះ ត្រូវបាន​អ្នកលក់​វេច​ខ្ចប់​ដាក់​ក្រឡ​ត្រឹមត្រូវ រួច​បញ្ជូន​ឲ្យ​ញាតិមិត្ត​របស់​អតិថិជន​ដែល​រស់នៅ​ស្រុក​ខ្មែរ​ផ្ញើ​បន្ត​តាម​យន្តហោះ​។​

​បើទោះបីជា​បច្ចុប្បន្ន​អាជីវកម្ម​លក់​ម្ជូរ​មួយ​នេះ មានឈ្មោះ​ល្បី យ៉ាណា​ក៏ដោយ ប៉ុន្តែ​ស្ត្រី​វ័យ​ចំណាស់​ដែលជា​ម្ចាស់ បាន​អះអាងថា ប្រាក់ចំណូល​ដែល​អ្នកស្រី​ទទួលបាន គឺមាន​ការថយចុះ បើ​ធៀប​ទៅនឹង​កាលពី​ពេលដែល​អ្នកស្រី​បើក​លក់​ដំបូង​កាលពី​ជាង​បី​ឆ្នាំមុន​។ អ្នកស្រី​បញ្ជាក់ថា ព្រោះតែ​បច្ចុប្បន្ន មុខរបរ​លក់​ម្ជូរ​នេះ​មានការ​កើនឡើង​ច្រើន​កន្លែង​ពេក ដូ​ច្ចេះ​អតិថិជន​ត្រូវបាន​បែក​ចែក​។ កាលពីពេល​បើក​លក់​ដំបូង ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​លក់បាន​ប្រាក់​ចាប់ពី ១​លាន​រៀល ទៅ ២​លាន​រៀល​។ ហើយ​ត្រូវ​ចំណាយ​ទៅវិញ​អស់ប្រាក់​ប្រមាណ​ជា មួយ​ភាគបី នៃ​ប្រាក់ចំណូល​ដែល​ទទួលបាន​។ ចំណែក​នៅពេល​បច្ចុប្បន្ន​នេះ​វិញ អ្នកស្រី​លក់បាន​ប្រាក់ចំណូល​ចាប់ពី ៨០​ម៉ឺន​រៀល ទៅ ១​លាន​រៀល ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ 
ម្ជូរ​ក្រោយ​វ៉ាន់ដា ល្បី​ដល់ អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ​

​ទោះជា​យ៉ាណា​ក៏ដោយ​ម្ចាស់​អាជីវកម្ម​មួយ​នេះ​នៅតែមាន​ទឹកមាត់​លេប ពី​ព្រោះតែ​ម្ជូរ​នៅទីនេះ នៅតែមាន​ឈ្មោះ​ល្បី និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​នៅក្រៅ​ប្រទេស កាន់​ច្រើនឡើងៗ​ពីមួយ​ខែ​ទៅ​មួយខែ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​