ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​វេលាម៉ោង៦និង៣៥នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅ​ម្ដុំ​ក្រោយ​រដ្ឋ​ករ​ទឹក ស្ថិត​នៅ​លើ​ផ្លូវ​លេខ A6 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ករណី​នេះ​បណ្ដាល​មក​ពី​រថយន្ដ​មួយ​តូ​យ៉ូ​តា​មួយ​គ្រឿង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-2579 បើកបរ​ដោយ​នារី​វ​យ័​ក្មេង​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ។

មក​ដល់​ត្រង់​ផ្លូវបំបែក បាន​បុក​ចំ​ពេញទំហឹង​ទៅ​លើ​ម៉ូតូ​វ៉េវ​អាល​ហ្វា​ពណ៌​ក្រហម​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-8474  បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ពាក់​ឯកសណ្ឋាន​របៀប​អង្គរក្ស ទិស​ដៅ​ពី​ជើង​ទៅ​ទៅ​ត្បូង បណ្ដាល​ឲ្យ​ជន​នោះ រងគ្រោះថ្នាក់​ជា​ដំណំ ។

ជន​រង​គ្រោះ​ត្រូវ​បាន​រថ​ន្ត​សា​មុ​យ​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យ​បាល ចំណែកឯ​ជន​បង្ករ​សម្ថ​កិច្ច​សង្កាត់​ស្រះ​ចក កំពុង​ឃាត់ខ្លួន សួរនាំ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕