ម្ចាស់របួសស្រាល​ ខណៈ⁠⁠⁠​កូ​រូ​ឡា​​បោះពួយធ្លាក់​ផ្លូវ​ក្រឡាប់​ខ្ទេច

Doliprane TVC

​ព្រះសីហនុ​:​រថយន្ត​ម៉ា​កកូ​រូ​ឡា​បើក​ល្បឿន​លឿន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឱ្យ​ខ្ទេច​រថយន្ត​ស្ទើរ​ទាំងស្រុង​សំណាងល្អ​មនុស្ស​រងរបួស​ស្រាល​នៅ​រសៀល​ថ្ងៃ ៣១ ខែមករា ឆ្នាំ ២០១៦ លើ​ដង​ផ្លូវជាតិ​លេខ ៤ ចំណុច​គីឡូម៉ែត្រ ១៦៥-១៦៦​ស្តិ​ត​ក្នុងភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ ។​

ម្ចាស់របួសស្រាល​ ខណៈ⁠⁠⁠​កូ​រូ​ឡា​​បោះពួយធ្លាក់​ផ្លូវ​ក្រឡាប់​ខ្ទេច

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ព្រៃនប់​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​បង្កដោយ​រថយន្ត​ម៉ា​កកូ​រូ​ឡា ពណ៌​ស សេរី ៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2H.0085 បើកបរ​ដោយឈ្មោះ ប្រាក់ ទូច ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ ជា​មន្ត្រី​ពាណិជ្ជកម្ម មាន​ទីលំនៅ​សង្កាត់​កា​កាប ខ​ណ្ខ័​ពោ​សែន​ជ័យ ក្រុងភ្នំពេញ ( រងរបួស​ស្រាល ) ដែលមាន​ទិសដៅពី​ភ្នំពេញ​សំដៅ​មក​ក្រុងព្រះសីហនុ រីឯ​អ្នករួមដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ស្រី ខួច ភេទ​ស្រី អាយុ ៣៧ ឆ្នាំ​មុខរបរ​មេផ្ទះ​ (​របួសស្រាល​) ។

ម្ចាស់របួសស្រាល​ ខណៈ⁠⁠⁠​កូ​រូ​ឡា​​បោះពួយធ្លាក់​ផ្លូវ​ក្រឡាប់​ខ្ទេច

ដោយ​ម្ចាស់​រថយន្ត​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​ រថយន្ត​មាន​ល្បឿន​លឿនហើយ​ផ្លូវ​មាន​សភាព​កោង​ផង​នោះ យកចង្កូតមិនទាន់ជ្រុលធ្លាក់ផ្លូវ​បណ្តាលឱ្យ​ក្រឡាប់​មក​ខាងស្តាំ​ដៃដោយ​ខ្លួនឯង​តែម្តង ៕