អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំង ល្បែងបៀដុះស្លែ មួយកន្លែងនៅ សង្កាត់ស្ទឹងមានជ័យ ឃាត់ខ្លួនុស្ស ៣នាក់

ភ្នំពេញ៖ នៅម៉ោង ៤រសៀល ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ អភិបាលរងខណ្ឌមានជ័យ លោកឌី រ័ត្នខេនរុណ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងលេងល្បែងបៀ អាប៉ោង ដុះស្លែងមួយ កន្លែង ស្ថិតនៅក្នភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ។

លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ដោយទទួលបានសេចក្តីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋថា មានវង់ល្បែងដ៏ដុះស្លែមួយកន្លែងនេះ បង្កការរំខានការរស់នៅរបស់ពួកគាត់ ហើយដែលដើមចមបង្កើតនូវបទល្មើសជាច្រើនក្នុងភូមិ ជាយូរមកហើយ ទើបលោកសុំគោលការណ៍ពីលោកអភិបាលខណ្ឌ ចុះបង្ក្រាបជាក់ស្តែងតែម្តង។

ក្នុងប្រតិបត្តិការបង្ក្រាបបនល្បែនដ៏ដុះស្លែមួយនេះ លោកអភិបាលរងខណ្ឌ ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានរឹបអូសនូវគ្រាប់បាញ់អាប៉ោង ចំនួន ៤គ្រាប់ និងបៀចំនួន ៥ហ៊ូ ព្រមទាំងឃាត់ខ្លួនមនុស្ស ចំនួន ៣នាក់ផងដែរ។

ក្រោយការបង្ក្រាប លោកអភិបាលរងខណ្ឌ បានបញ្ជាអោយនាំយកអ្នកលេងល្បែង ២នាក់ និងវត្ថុតាង ទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕