​ផ្លែ​អម្ពិល​មាន​ប្រយោជន៍​អ្វីខ្លះ​?

​ផ្លែ​អម្ពិល​មាន​ប្រយោជន៍​អ្វីខ្លះ​?

​ផ្លែ​អម្ពិល គឺជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ ដែល​អាច​យក​វា​មក​ញាំ​លេង ឬ​ធ្វើ​ជា​គ្រឿង​ស្ល​។ នៅពេល​ដែល​ពួក​វា​នៅ​មិនទាន់​ទុំ នោះ​វា​មាន​រសជាតិ​ជូរ​មុត ដែល​វា​មាន​កម្រិត​នៃ​ជាតិ​អាស៊ីត យ៉ាងខ្ពស់​។ ផ្លែ​អម្ពិល​ដែល​នៅ​មិនទាន់​ទុំ ត្រូវបាន​គេ​យក វា ទៅប្រើ​ក្នុង ម្ហូបអាហារ​ផ្សេងៗ​និង ធ្វើ​ជាស្ក​គ្រាប់ ។​

​អត្ថប្រយោជន៍​របស់​ផ្លែ​អម្ពិល​ចំពោះ​សុខភាព​

  • ​ទឹក​ផ្លែ​អម្ពិល គឺ​អាច​ប្រើ​ជា​ថ្នាំ​បញ្ចុះ​លាមក​ក្នុង​កម្រិត​ស្រាល​មួយ​។​
  • ​ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល នូវ​ភាព​មិន​ប្រក្រតី​របស់​ទឹក​ប្រមាត់​។​
  • ​ផ្លែ​អម្ពិល ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ។​
  • ​វា​ជួយ​ធ្វើឲ្យ សុខភាព​បេះដូង មាន​ភាពល្អប្រសើរ​ឡើង​។​
  • ​សាច់​, ស្លឹក និង ផ្កា​របស់​វា ជាមួយនឹង​ការ​រួមផ្សំ​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត ពួក​វា​ត្រូវ​បាន​យក ទៅ លាប​លើ​សន្លាក់ ដែល​មាន​ការឈឺចាប់ និង ហើមប៉ោង​។​
  • ​ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល អា​ការៈឈឺ​បំពង់ក​។​
  • ​ទឹក​ផ្លែ​អម្ពិល ដែល​មាន​កម្តៅ ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល ជំងឺ​ឈឺភ្នែក​។ ថ្នាំ​ភ្នែក​តំណក់​ទឹក ដែល​ត្រូវ​បាន​ធ្វើ​មកពី គ្រាប់​ផ្លែ​អម្ពិល អាច​ប្រើ​បាន សម្រាប់​ការព្យាបាល អាការៈ​ភ្នែក​ស្ងួត​។​
  • ​ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​ជា​ឱសថ​បញ្ចុះ​ទឹកនោម សម្រាប់​ព្យាបាល បញ្ហា​មិន​ប្រក្រតី​នៃ​ទឹក ប្រមាត់​, ជំងឺ​ខាន់លឿង និង ជំងឺ​ផ្តាសាយ​។​
  • ​វា ជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​សារធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ដែល​វា​អាច​ជួយ​ប្រយុទ្ធប្រឆាំង​នឹង ជំងឺ មហារីក​បាន​។​
  • ​ផ្លែ​អម្ពិល ជួយ​កាត់បន្ថយ​គ្រុ​នក្តៅ និង ជួយ​ផ្តល់​នូវ​ការ ការពារ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​។ យកសា​ច់វា​ខាងក្នុង មក​ឆុង​នឹង​ទឹ​កក្តៅ រួច​ទុក​វា​ចោល​រយៈពេល​មួយ​ម៉ោង ដើម្បី​ឲ្យ​វា​មាន ប្រសិទ្ធភាព​ល្អ​។ ឬ ឆុង​វា​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ ដោយ​ដាក់​ទឹកឃ្មុំ​ចូល​បន្តិច ដើម្បី​ឲ្យ​វា មាន​រសជាតិ​ផ្អែម​។ វិធី​នេះ គឺ​អាច​ជួយ​បន្ទាប​សីតុណ្ហភាព បាន​ជា​ច្រើន​អង្សា​។​
  • ​ផ្លែ​អម្ពិល ជួយ​ឲ្យ​រាងកាយ​អ្នក ជួយ​រំលាយ​អាហារ​បានល្អ​។​
  • ​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​លាប​នៅលើ​ស្បែក ដើម្បី​ជួយ​ព្យាបាល​នូវ ការ​រលាក​។​
  • ​សំបក​ពណ៌​ក្រហម ដែល​ស្រោប​នៅ​ខាងក្រៅ​គ្រាប់​របស់​វា គឺជា​ថ្នាំ​សម្រាប់​ព្យាបាល​ដ៏​មាន​ប្រសិទ្ធ ភាព ក្នុង​ការប្រឆាំង​នឹង ជំងឺរាគ និង រាគ​មួល​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។