ឱសថស្ថាន​ពីរ​នៅ​ភ្នំពេញ​ ដែល​លក់​ឱសថ​ MAZETA​ Slim​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ព្រមាន​ និង​ផាកពិន័យ​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ដែល​ដកស្រង់​ការ​បំភ្លឺ​របស់​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ ឱសថស្ថាន​ចំនួន​២​នៅ​រាជធានី​ភ្នំពេញ​ គឺ​ឱសថស្ថាន​ផ្សារ​តា​ប៉ា​ង​ ឋិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ និង​ឱសថស្ថាន​ សូ​ ធិ​ន​ណា​ ឋិត​នៅ​ផ្សារ​៧​មក​រា​ ខណ្ឌទួលគោក​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ធ្វើការ​ផាកពិន័យ​ និង​ព្រមាន​ទៅ​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ ដោយសារ​ឱសថស្ថាន​ទាំង​ពីរ​នេះ​ទិញ​ និង​លក់​ឱសថ​ MAZETA​ Slim​ ដែល​ពុំ​មាន​លេខ​បញ្ជិកា​ និង​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​ ។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ តាម​ការ​វិភាគ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​ ដើម្បី​ស្វែងរក​សារធាតុ​គីមី​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ គឺ​ឱសថ​ MAZETA​ Slim​ មាន​សារធាតុ​ Sibutramine​ ដែល​ជា​សារធាតុ​ហាមឃាត់​ ។​

​ពាក់ព័ន្ធ​នឹង​ឱសថ​ MAZETA​ Slim​ នោះ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ជូនដំណឹង​ដល់​លោក​ លោកស្រី​ ជា​វេជ្ជបណ្ឌិត​ ឱសថការី​ និង​អាជីវករ​ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​ ឲ្យ​បញ្ឈប់​ការ​ទិញ​ និង​តាំង​លក់​ឱសថ​ប្រភេទ​នេះ​ជា​បន្ទាន់​ បើ​រក​ឃើញ​ថា​ មាន​ជន​ណា​នាំ​ចូល​ ទិញ​ និង​លក់​ផលិតផល​ឱសថ​ខាងលើ​ នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន​ ៕​

ឱសថស្ថាន​ពីរ​នៅ​ភ្នំពេញ​ ដែល​លក់​ឱសថ​ MAZETA​ Slim​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ព្រមាន​ និង​ផាកពិន័យ​ ឱសថស្ថាន​ពីរ​នៅ​ភ្នំពេញ​ ដែល​លក់​ឱសថ​ MAZETA​ Slim​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ព្រមាន​ និង​ផាកពិន័យ​ឱសថស្ថាន​ពីរ​នៅ​ភ្នំពេញ​ ដែល​លក់​ឱសថ​ MAZETA​ Slim​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ព្រមាន​ និង​ផាកពិន័យ​ ឱសថស្ថាន​ពីរ​នៅ​ភ្នំពេញ​ ដែល​លក់​ឱសថ​ MAZETA​ Slim​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ព្រមាន​ និង​ផាកពិន័យ​

Related