ដី​ព្រៃ​ទ្រព្យសម្បត្តិ​រដ្ឋ​ជាប់មាត់​សមុទ្រ​រាម​រាប់​ពាន់​ហិ​កតា​ ត្រូវ​បាន​ក្រុម​ឈ្មួញ​មាន​លុយ​ និង​អ្នកមាន​អំណាច​សមគំនិត​គ្នា​កាប់​ឈូស​ឆាយ​ក្លាយជា​ទ្រព្យ​ឯកជន​

​សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ ដី​ព្រៃ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​លាតសន្ធឹង​ជាប់មាត់​សមុទ្រ​រាម​ទំហំ​រាប់​ពាន់​ហិ​កតា​ ឋិត​នៅ​ភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​ក្រុម​ឈ្មួញ​មាន​លុយកាក់​ និង​អ្នកមាន​អំណាច​សមគំនិត​គ្នា​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ដោយ​ប្រើ​គ្រឿងចក្រ​ច្រើន​គ្រឿង​ និង​ច្រើន​ប្រភេទ​វាតទី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ និង​បក្ខពួក​ ខណៈ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រៃ​នប់​ហាក់​មិន​មាន​ប្រតិកម្ម​ ឬ​បញ្ចេញ​សកម្មភាព​ទប់ស្កាត់​អ្វី​ទាល់តែ​សោះ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​បណ្តោះអាសន្ន​ក្បែរៗ​ទីតាំង​ដែល​គេ​កាប់​ទន្ទ្រាន​ ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ និង​បក្ខពួក​នោះ​ បាន​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា​ មាន​គ្រឿងចក្រ​ជា​ច្រើន​ប្រភេទ​ និង​ច្រើន​គ្រឿង​ បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​តូច​ ទាំង​ធំ​ និង​ឈូស​ឆាយដី​យ៉ាង​គគ្រឹកគគ្រេង​ ដោយ​អ្នកបញ្ជា​គ្រឿងចក្រ​បាន​បោះពាក្យ​សម្តី​បង្អួត​ដាក់​ក្រុម​ប្រជាពលរដ្ឋ​ថា​ ថៅកែ​ពួក​គេ​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​ (Sic!)​ ។​

​លោក​ ទិ​ត្យ​ វុ​ទ្ធី​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រៃ​នប់​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ លោក​មិន​បានដឹង​អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ឈូស​ឆាយដី​ព្រៃ​នៅ​តំបន់​នោះ​នៅឡើយ​ទេ​ តែ​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ ។​ បើ​មាន​សកម្មភាព​ល្មើស​មែន​នោះ​ លោក​នឹង​ស្នើ​សុំ​ទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ទប់ស្កាត់​ ។​

​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ថា​ អ្នកបញ្ជា​គ្រឿងចក្រ​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ និង​ឈូស​ឆាយដី​ព្រៃ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ជាប់មាត់​សមុទ្រ​រាម​ បោះពាក្យ​សម្តី​ថា​ ថៅកែ​របស់​ពួក​គេ​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​នោះ​ គឺ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​ជា​សេដ្ឋី​លុយ​មានទ្រព្យ​សម្បត្តិ​មហាសាល​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​សុក្រ​ ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ។​

​ទោះ​យ៉ាងណា​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ មេត្តា​ចាត់​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ករណី​ខាងលើ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ ៕​

ដី​ព្រៃ​ទ្រព្យសម្បត្តិ​រដ្ឋ​ជាប់មាត់​សមុទ្រ​រាម​រាប់​ពាន់​ហិ​កតា​ ត្រូវ​បាន​ក្រុម​ឈ្មួញ​មាន​លុយ​ និង​អ្នកមាន​អំណាច​សមគំនិត​គ្នា​កាប់​ឈូស​ឆាយ​ក្លាយជា​ទ្រព្យ​ឯកជន​ដី​ព្រៃ​ទ្រព្យសម្បត្តិ​រដ្ឋ​ជាប់មាត់​សមុទ្រ​រាម​រាប់​ពាន់​ហិ​កតា​ ត្រូវ​បាន​ក្រុម​ឈ្មួញ​មាន​លុយ​ និង​អ្នកមាន​អំណាច​សមគំនិត​គ្នា​កាប់​ឈូស​ឆាយ​ក្លាយជា​ទ្រព្យ​ឯកជន​ដី​ព្រៃ​ទ្រព្យសម្បត្តិ​រដ្ឋ​ជាប់មាត់​សមុទ្រ​រាម​រាប់​ពាន់​ហិ​កតា​ ត្រូវ​បាន​ក្រុម​ឈ្មួញ​មាន​លុយ​ និង​អ្នកមាន​អំណាច​សមគំនិត​គ្នា​កាប់​ឈូស​ឆាយ​ក្លាយជា​ទ្រព្យ​ឯកជន​

Related