ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្វាយរៀង ៖ ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​ប្រហារ​ទាហាន​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ហើយ​បន្ត​ទៅ​កាប់​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឲ្យ​រង​របួសធ្ងន់​ដែរ​បន្ទាប់​មក​ត្រូវ​សមត្ថកិច្ច​បើករថយន្ត​ដេញ​តាម​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ខណៈ​ជន​ទំនើង​កំពុង​ជិះ​ម៉ូតូ​ដេញ​កាប់​អ្នក​ឈ​តាម​ដងផ្លូវ​។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មាន​ក្រុម​ជន​ទំនើង​៣​នាក់​ប្រកបដោយ​កាំបិត​បុ័ងតោ​នៅ​ក្នុង​ដៃ​បាន​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​ម្នាក់​ស្រវឹងស្រា​ជោគ​ហើយ​បាន​ចុះ​ពីលើ​ម៉ូតូ​ដេញ​កាប់​ប្រហារ​ដ៏​សាហាវ​ទៅ​លើ​អ្នក​ឈ​តាម​ដងផ្លូវ​បណ្ដាល​អោយ​ទាហាន​ម្នាក់​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​និង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ក៏​រង​របួសធ្ងន់​ដែរ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត ដោយសារ​ក្រុម​ក្មេង​ទំនើង​ស្ទាក់​កាប់​តាម​ផ្លូវជាតិ​លេខ​១​។

ករណី​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ប្រសូតិ​២​ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​។ បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប​បាន​ទទួល​សេចក្ដី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទាហាន​ម្នាក់​អោយ​រង​របួសធ្ងន់​នៅ​ផ្លូវជាតិ​លេខ​១​ទើប​កម្លាំង​យើង​សហការ​ជាមួយ​នគរបាល​ស្រុក​ស្វាយ​ទាប​ចេញ​ប្រតិបត្តិការ​ណ៏​ប​ង្ត្រា​ប​ក្មេង​ទំនើង​ទាំងនោះ​បាន​ចំនួន​០៣​នាក់​នៅ​ចំណុច​ស្ពាន​ទន្លៀ​ង​ស្ថិត​នៅ​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប​ខ​ណះ​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​មានកាំបិត​បាំង​តោ​សៀត​ចង្កេះ​ក៏​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្ដង​។

ក្រុម​ក្មេង​ទំនើង​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ប្រដេញ​ពីក្រោយ​ឆ្លៀត​ទៅ​កាប់​បុរស​ម្នាក់​ទៀត​ផង​ដែរ​។ ប្រភព​បន្ត​ថា​ជន​រង​គ្រោះ​ទី​១ ឈ្មោះ​ចិន​ពង់​ភេទ​អាយុ​៣២​ឆ្នាំ​បុ​ខរ​បរ យោធា​អង្គភាព​នាយកដ្ឋាន​ស​ន្ទ​ស្សន៍​នៅ​រាជធានី​ភ្នុំពេញ​មក​លេង​ស្រុក នៅ​ភូមិ ឃុំ​កើតហេតុ បណ្ដាល​ឲ្យ​រង​របួស មួយ​កាំបិត​ចំ​ក្បាល​ខាងលើ​ត្រចៀក​ខាងឆ្វេង​ហឹ​ង្សា​ដោយ​ចេតនា​មួយ​បង្ករ ឡើង​ដោយ​ជនសង្ស័យ មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ខាងលើ បាន​ស្ទាក់​កាប់ ជន​រង​គ្រោះ​ឈ្មោះ ចិន  ពង់ ចំ​ក្បាល​ខាងលើ​ត្រចៀក​ខាងឆ្វេង​ហើយ​បន្ត​ទៅ​កាប់ ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ពៅ  រ៉ែ​ន រស់នៅ​ភូមិ ទួល​អង្គប់​ឃុំ សំបួរ ស្រុក​ស្វាយ​ទាប ឲ្យ​រង​របួស​ស្មា​ធ្ងន់ធ្ងរ​ខណៈ​កំពុង​ឈ​នៅ​តាម​ដងផ្លូវ​។ សមត្ថកិច្ច​បន្ត​ទៀត​ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់​នោះ​ទី​១​មានឈ្មោះ​សេក​ម៉ៅ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ទី​២​ឈ្មោះ ទេព  ច​ន្ថ​ន  ភេទ ប្រុស​អាយុ​២១​ឆ្នាំ ទី ៣ ឈ្មោះ​សោម ដា​រ៉ា​វុ​ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ដោយ​អ្នក​ទាំង ៣ នាក់​មាន​ទីលំនៅ​ភូមិ​ទា​ហ៊ាន​ក្រោម​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយ​រៀង​។

បើ​តាម​ការ​បញ្ចា​ក់​ពី​សមត្ថកិច្ច​ថា​មូលហេតុ​ដែល​នាំ​អោយ​ក្រុម​ក្មេង​ទំនើង​ជា​ជនសង្ស័យ​កាប់​ប្រហារ​ទៅ​លើ​បុរស​ពី​នាក់​នេះ​ដោយសារ​មាន​សារជាតិ​ស្រវឹង​ក្នុង​ខ្លួន​និង​អាច​មាន​សារធាតុ​គ្រឿងញៀន​ទៀត​ផង​ហើយ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​តែងតែ​ដើរ​អុកឡុក​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដូច​ជា​យក​ដំ​ថ្ម​គប់​កញ្ចក់​រថយន្ត​គេ​និង​គប់​អ្នក​ជិះ​ម៉ូតូ​ជាដើម​ហើយ​សមត្ថកិច្ច​មិន​អាច​បណ្ដោយ​អោយ​ក្រុម​ជន​ទំនើង​ទាំងនេះ​ធ្វើ​អ្វី​ស្រា​ច់​តែ​អំពើរ​ចិត្ត​នោះ​ឡើយ​គឺ​ចុះ​បង្ក្រាប​អោយ​អស់ពី​មូលដ្ឋាន​ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ចាត់ការ​តាម​ច្បាប់​៕