រូបមន្ត​ទឹក​អង្ករ រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា

Doliprane TVC

​អង្ករ​ថែរក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា ពិសេស​នៅ​ជួយ​ថែរក្សា​សរសៃសក់​ឱ្យ​ទន់​ល្មឿយ​ចែងចាំង និង ផ្តល់​សម្រស់​យ៉ាង​ស្រស់ស្អាត ។​
​យើង​សូម​បង្ហាញ​រូបមន្ត​ពី​«​អង្ករ​»​ក្នុងការ​ថែរក្សា​សម្រស់​ដែលអ្នក​អាច​អនុវត្តបាន​ដោយ​ខ្លួនឯង ។​

អង្ករ​បំបាត់​ជាំ​
អង្ករ​ក៏​ជា​ឱសថ​មួយ​ប្រភេទ​សម្រាប់​ព្យាបាល​«​មុន​»​ជាំ​លើ​ផ្ទៃមុខ​បាន​ផងដែរ ។ វា​ជា​ឱសថ​ធម្មជាតិ​ដែល​ប្រើ​ទៅបាន​ទទួលផល​ដូចគ្នា​ជាមួយ​ឱសថ​មួយចំនួនទៀត​ដែរ ។​ ​វិធី​អនុវត្ត​គឺ​គ្រាន់តែ​យក​ដើម​ព្រះខ្លប​(​ដើម​បង្ក្រាប​ទាំង ដើម ឫស ស្លឹក ផ្កា និង ផ្លែ​) ប្រមាណ​មួយ​ក្តាប់ដៃ អង្ករ​មួយ​ក្តាប់ដៃ និង ខ្ជាយ​មួយ​ដុំ​ល្មម​មកបុក​បញ្ចូល​គ្នា​ដោយ​មិនចាំបាច់​បុក​ឱ្យ​ម៉ដ្ឋ​ពេក​ទេ ហើយ​យកមក​បំពោក​លើ​ផ្ទៃមុខ​មុន​ចូល​ដំណេក និង ត្រូវ​ទុកចោល​មួយ​យប់ស្អែក​ឡើង​ទើប​លុបលាង​សម្អាត​មុខ​ចេញ​វិញ ។​

រូបមន្ត​ទឹក​អង្ករ រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា

​គេង​ត្រាំ​ទឹក​អង្ករ​
​ជា​វិធី​មួយ​មិន​លំបាក​នោះទេ​បើ​ចង់​អនុវត្ត​រូបមន្ត​នេះ​គ្រាន់តែ​យក​អង្ករសំរូប (​អង្ក​របុក​ដោយដៃ​) ប្រមាណ​កន្លះ​គីឡូក្រាម​មក​បុក​ឱ្យ​ម៉ដ្ឋ​រួចចាក់​បញ្ចូល​ក្នុង​អាង​ងូតទឹក​ត្រាំ​ទុកចោល​រហូត​ទាល់តែ​ទឹក​ក្នុង​អាង​ល្អក់​ដូច​ទឹក​អង្ករ ។ មុនពេល​ចូល​ត្រាំ​ខ្លួន​ក្នុង​ទឹក​អង្ករ​នេះ​ត្រូវ​លាង​សម្អាត​ជម្រះ​រាងកាយ​ឱ្យ​ស្អាតបាត​ជាមុនសិនទើប​ចូល​ត្រាំ​ក្នុង​អាងទឹក​អង្ករ​នោះ​ដោយ​មិនចាំបាច់​ងូត​សម្អាត​ជម្រះ​ចេញ​ម្តង​ទៀតឡើយ ។ ពេល​ងើប​ចេញពី​អាង​ងូតទឹក​ត្រូវយក​កន្សែងពោះគោ​ស្អាត​ជូត​ផ្តិតៗ​ចេញ​ជាការ​ស្រេច ។​

​អង្ករ​បំបាត់​«​មុន​»
​បើ​លើ​ផ្ទៃមុខ​របស់​អ្នកមាន​កើត​«​មុន​»​ហើយ​ព្យាបាល​នៅតែ​មិន​ទទួលបាន​ផល ពេលនេះ​ផ្លាស់ប្តូរ​មក​បំបាត់​ដោយ​ការប្រើ​ទឹក​អង្ករ​វិញ​ម្តង​មើល៍ ពីព្រោះ​មិន​ត្រឹមតែ​មិន​បង្ក​គ្រោះថ្នាក់​ទេ ហើយថែមទាំង​មិនត្រូវ​ចំណាយ​ថវិកា​អ្វី​ថែមទៀត ។ វិធី​សាកល្បង​គឺ​ក្រោយពី​លាងជម្រះ​អង្ករ​ដាំបាយ​លើក​ទី ១ ហើយ​លាង​សម្អាត​ទឹក​ទី ២ គឺ យក​ទឹក​អង្ករ​នេះ​មក​លាង​សម្អាត​លើ​ស្បែក​មុខជា​ប់​ជាប្រចាំមិន​ត្រឹម​ជួយ​កម្ចាត់​«​មុន​»​ទេ ទឹក​អង្ករ​នៅ​ជួយ​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​ស្រស់ស្អាត​តាម​ធម្មជាតិ​ថែមទៀត ។

រូបមន្ត​ទឹក​អង្ករ រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា

​រូបមន្ត​ទឹក​អង្ក​រលាយ​ជាមួយ​ទឹក​មី​
​រូបមន្ត​នេះ​កាលបើ​ស្ត្រី​បាន​ស្តាប់​ហើយ​តែង​កើត​មន្ទិល ឬ មិន​យល់​ផង ប៉ុន្តែ​តាម​ការពិសោធបាន​បង្ហាញថា ការប្រើ​រូបមន្ត​នេះ​ទទួលបាន​ផល​ដោយ​ជួយ​ឱ្យ​សក់​ស្អាត​មើលទៅ​រលើបរលោង ។​
​វិធី​អនុវត្ត​មិន​ជួប​ការលំបាក​ទេ គ្រាន់តែ​យក​ទឹក​អង្ករ ទឹក​មី (​យក​មី​ទៅ​ត្រាំ​ក្នុង​ទឹក​ហើយយក​ចំណែក​ទឹក​) មក​លាយ​ផ្សំ​ជាមួយ​ទឹក​អម្ពិល បន្ទាប់ពីនោះ​ប្រើ​ស្បៃ​ច្រោះ​យក​ទឹក​មក​កក់សក់ជាប់​ជាប្រចាំ​នឹង​ជួយ​ឱ្យ​សរសៃសក់​អ្នក​មើលទៅ​ទន់​រលើបរលោង​ល្អ ហើយ​សក់​លែង​បាស់​ជំពាក់​គ្នា​ដូច​ពីមុន​ទៀតហើយ ។

រូបមន្ត​ទឹក​អង្ករ រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា

​រូបមន្ត​ក្រូចសើច​ជាមួយ​អង្ករ​
​វិធី​អនុវត្ត​គឺ​ដំបូង​យក​អង្ករសំរូប ១-២ ក្តាប់ មក​លាង​សម្អាត​ឱ្យ​ស្អាត​រួចហើយ​ត្រាំ​ទឹក​ទុកចោល ។ ក្នុងពេល​ជាមួយគ្នា​ដែរ​យក​ក្រូចសើច​មួយ​ផ្លែ​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន​យក​គ្រាប់​ចេញ​ដោយ​ដាក់កិន​លាយ​ជាមួយ​ទឹក​អង្ករ​ដែល​ត្រាំ​ហើយ​លាយ​ទឹកស្អាត​បន្តិច ។ បន្ទាប់មក​កិន​លាយ​បញ្ចូល​គ្នា​ឱ្យ​ក្លាយជា​សាច់​តែមួយ​ទើប​ច្រោះ​យកតែ​ទឹក​មកលាប​សរសៃសក់ ឬ កក់សក់​តែម្តង ។​

រូបមន្ត​ទឹក​អង្ករ រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា

​រូបមន្ត​ទឹក​អង្ករដំណើប ស្លឹក​មន និង ក្រូចសើច​ទាំង​សម្បក​
​យក​គ្រឿង​ទាំងបី​មក​បុក ឬ កិន​បញ្ចូល​គ្នា​ឱ្យ​ក្លាយជា​សាច់​តែមួយហើយ​ប្រើ​ស្បៃ​ច្រោះ​យកទឹក​មក​កក់សក់​នឹង​ជួយ​ឱ្យ​សរសៃសក់​របស់​អ្នក​មើលទៅ​ស្រស់ស្អាត​ជាង​មុន​ពុំខាន ៕ ដេប៉ូ​