ថៃ​ដាស់តឿន​យុវវ័យ​ឲ្យ​ដាក់​ស្រោមអនាម័យ​ជាប់​ខ្លួន ដោយ​កុំ​មានការ​ខ្មាសអៀន​

​ខណៈ​ទិវា​នៃ​ក្តី​ស្រលាញ់ ( Valentine’s Day) កាន់តែ​ខិតជិត​មកដល់ ថៃ បាន​បើក​យុទ្ធនាការ​ចែកចាយ​ស្រោមអនាម័យ និង​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មាន​ភាព​ខ្មាសអៀន​ក្នុងការ​ដាក់​ស្រោមអនាម័យ​ជាប់​ខ្លួន ។ យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង​ការ​មាន​ផ្ទៃពោះ​របស់​យុវវ័យ​។

​ទិវា​នៃ​ក្តី​ស្រលាញ់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​វប្បធម៌​នៃ​ប្រទេស​លោកខាងលិច​ដែលជា​រៀងរាល់ឆ្នាំ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​១៤ ខែកុម្ភៈ បាន​រីក​សាយភាយ​ស្ទើរតែ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក ក្នុងសម័យ​កាល​សកល​ភាវូបនីយកម្ម​។ កន្លងមក​សង្កេតឃើញ​ថា​យុវវ័យ​មួយចំនួន បាន​ភ្លើតភ្លើន​ក្នុងការ ប្រារព្ធ​ទិវា​នេះ ដោយ​លះបង់​ខ្លួនប្រាណ​ដើម្បី​បង្ហាញ​ក្តី​ស្រលាញ់គ្នា​ទៅវិញទៅមក​។​

​ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ថៃ​ដែលជា​រៀងរាល់ តែងតែ​ចេញ​បំរាម​ព្រមាន​យុវវ័យ​ក្នុងការ​ប្រារព្ធ​ទិវា​ក្តី​ស្រលាញ់​នេះ បែរជា​បើក​យុទ្ធនាការ​ក្នុង​ដាស់តឿន​យុវវ័យ​ឲ្យ​ចេះ​ការពារ​ខ្លួន​ជាជាង​ការហាម​ប្រាម​។ នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ អាជ្ញាធរ បាន​ទទូច​ឲ្យ​ពលរដ្ឋ ចេះ​ប្រើប្រាស់ និង​ចាត់ទុក​ស្រោមអនាម័យ​ជាវ​ត្ថុ​សាមញ្ញ​។​

​យោងតាម​ភ្នាក់ងារ Reuters មន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាងថា ប្រជាជន​ថៃ​ភាគច្រើន មាន ទស្សនៈ​អភិរក្សនិយម​ចំពោះ​ការរួម​ភេទ​។ ក៏ប៉ុន្តែ​ការអភិវឌ្ឍន៍ ឬ​នគររូបនីយកម្ម បានធ្វើ​ឲ្យ​យុវវ័យ មួយចំនួន​មាន​ចំណង់​ក្នុង​ការចង់​សាកល្បង​ការរួម​ភេទ​ជា​លើកដំបូង​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Thongchai Lertwilairattanapong  បាន​បញ្ជាក់ថា​យុវវ័យ​មិនត្រូវ​មានការ​ខ្មាសអៀន​ក្នុង​ការទិញ​ស្រោមអនាម័យ​ទៀត​នោះទេ​។ លោក បាន​បន្ថែមទៀតថា សង្គម​ត្រូវតែទទួលស្គាល់​ក្មេងស្រី​ដែល​ហ៊ាន​ទិញ​ស្រោមអនាម័យ ដែល​វា​ប្រសើរ​ជាង​មាន​ក្មេងស្រី​កាន់តែច្រើន ដែលមាន​ផ្ទៃពោះ​។ 

​បើ​យោងតាម​ការិយាល័យ​សុខភាព​បន្ត​ពូជ ថៃ​ជាប់​ចំណាត់ថ្នាក់​ប្រទេស​ដែលមាន​អត្រា​យុវវ័យ​មាន ផ្ទៃពោះ​ខ្ពស់​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​