ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តតាកែវ ៖ អនុវត្ត​ទៅ​តាម​ដីការ​បញ្ជា​អោយ​ចូលខ្លួន​លេខ​៥៧​ពស​/១៦​ចុះ​ថ្ងៃ​ទី​៤ ខែកុម្ភៈ​ ឆ្នាំ២០១៦ ​ដោយ​លោក​ថ​ល​ គឹ​ម​ហុង​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​បញ្ជា អោយ ឈ្មោះ​ហុង ប៊ុ​ន​ហេង ហៅ​ប៊ូ​ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ទន្លេបាទី​ឃុំ​ក្រាំងធ្នង់​ស្រុក​បាទី​ចូលខ្លួន​មក​ស្នងការ​នគរបាល​ខេត្ត​ប៉​លិ​ន​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​ទើប​ប៉ូ​លី​ស​ខេត្ត​ប៉ៃលិន​បាន​សហការ​គ្នា​ជាមួយ​ប៉ូ​លី​ស​ខេត្តតាកែវ​ឃាត់ខ្លួន​។

ហេតុការណ៍​ប៉ូ​លី​ស​២​ខេត្ត​សហការ​គ្នា​ចាប់ខ្លួន​ក្រុម​ចោរប្លន់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ស្ថិត​នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​។ លោក​វរៈ​សេនី​ត្រី​ហ៊ុន ហែម នាយករង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជន​សង្ឃ័​យ​ដែល​ប៉ូ​លី​ស​ខេត្តតាកែវ​បាន​សហការ​គ្នា​ជាមួយ​ប៉ូលិស​ខេត្ត​ប៉ៃលិន​ធ្វើការ​ចាប់ខ្លួន​ជា​បក្សពួក​ក្រុម​ចោរប្លន់​នៅផ្ទះ​វេ​លុយ​វី​ង​យីហោ​ហេង​រតនា​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦​វេលា​ម៉ោង​១៦​និង​៤០​នាទី​ល្ងាច ស្ថិត​នៅ​ភូមិ​ប៉ា​រលឹម សង្កាត់​អូ​តាវៅ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​។ លោកនាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ដីការ​បញ្ជា​អោយ​ចូលខ្លួន​របស់​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ហ៊​ត វិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ សេង​ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​ត្រូវ​បាន​ប៉ូ​លី​ស​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​បាន​សារភាព​ថា​ជន​សង្ឃ័​យ​បាន​ធ្វើ​សកម្មភាព​ប្លន់​វេរ​លុយ​វី​ង​ជាមួយ​គ្នា​ទើប​ប៉ូ​លី​ស​តាម​ចាប់ខ្លួន​តាម​ដីការ​។

នៅ​ចំពោះ​មុខ​ប៉ូ​លី​សជន​សង្ឃ័​យ ហុង ប៊ុ​ន​ហេង ហៅ​ប៊ូ​គី បាន​សារភាព​ថា​រូបគេ​មិន​បាន​ចូល​ប្លន់​ទេ​គឺ​គ្រាន់តែ​ជា​អ្នក​បើក​ម៉ូតូ​តែ​ប៉ុណ្ណោះ​អ្នក​ចូល​ប្លន់​នោះ​គឺ ២​នាក់​នោះ​ដោយ​ឈ្មោះ​អា​ពិសិដ្ឋ ជា​អ្នក​កាន់​កាំភ្លើង​អាកា​កាត់​ស្នូក ហើយ​អា​ដា​អ្នក​កាន់​កាបូបស្ពាយ​ប្រមូល​លុយ​នៅ​ពេល​ប្លន់​រួច​ជិះ​ម៉ូតូ​ទៅ​ខាងកើត​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ក៏​មាន​រថយន្ត​ឆ្លាម​១​គ្រឿង​ចាំ​ទទួល​រួច​នាំ​គ្នា​ឡើង​ជិះឡាន​ដោយ​ទុក​ម៉ូតូ​ចោល​ពេល​ជិះឡាន​អ្នក​បើក​បានអោយ​លុយ​មក​រូបគេ​៥០០$​ហើយ​ក៏​បាន​ជិះ​តាក់ស៊ី​មក​មក​ផ្ទះ​តែ​ម្ដង​។ ជន​សង្ឃ័​យ​ត្រូវ​បាន​ប៉ូ​លី​ស​ព្រហ្មទណ្ឌ​យក​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦​៕