មូលហេតុ​ដែល​បុរស​មិន​ចង់​រួមភេទ​

Doliprane TVC

១ – ទំនុកចិត្ត​ផ្នែក​ផ្លូវភេទ​របស់ខ្លួន​ធ្លាក់ចុះ​
​ការសិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា បុរស​ដែល​ខ្វះ​ជំនឿ​ខ្លួនឯង​រឿង​លើ​គ្រែតែងមាន​ចំណង់​ផ្លូវភេទ​ទាប ។ បណ្ឌិត ប្រ៊េ​ន​ឌី អ៊ឹង​ល័​រ (Brandy Engler ) ជំនាញ​ផ្នែក​សុខភាព​ផ្លូវភេទ​ថ្លែងថា​«​សូម្បីតែ​បញ្ហា​ប្រដាប់ភេទ​មិន​ឡើង​រឹង​ក៏ពួកគេ​បារម្ភ​ខ្លាច​កើតជា​ថ្មី​ហើយ​តណ្ហា​ក៏​ថយចុះ​» ។ បើ​ស្វាមី​មាន​បញ្ហា​បែបនេះអ្នក​គួរ​ជួយ​គាត់​ដោយ​ឱប​ថ្នាក់ថ្នម​ថើប​សព្វ​រាងកាយ ។​ល​។

២ – គាត់​មាន​សម្ពាធ​ការងារ​ខ្ពស់​
​តាម​ការស្រាវជ្រាវ​ឱ្យដឹងថា បុរស​មួយចំនួន​មាន​ចំណង់​ផ្លូវភេទ​ទាប ។ បណ្ឌិត អ៊ឹង​ល័​រ បន្តថា​«​នៅពេល​អ្នក​តប់ប្រមល់ហើយ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​មាន​របួសរាងកាយ​នឹង​បញ្ចេញ​សារធាតុ Cortisol ធ្វើឱ្យ​អ្នក​មិនអាច​ទទួលបាន​ការសប្បាយ​រីករាយ​»។ ប្រសិនបើ​អ្នក​ជួប​បញ្ហា​នេះ ចូរ​ចំណាយពេល​ឱ្យ​បានយូរ​បន្តិច​សម្រាប់​កម្តៅ​សាច់ដុំ​មុនពេល​រួមភេទ ដូចជា​ងូតទឹក​ក្តៅ​ជាមួយគ្នា ម៉ាស្សា​ស្ទាបអង្អែល​គ្នា​ជាដើម ។​

៣ – ទំនាក់ទំនង​មាន​បញ្ហា​តូច​ណាមួយ​កើតឡើង​
​អ្នក​ប្រាកដជា​ភ្ញ្ញា​ក់​ផ្អើល​ពី​ទំនាក់ទំនង​រវាង​រាងកាយ និង ផ្លូវចិត្ត​នៅពេលនិយាយ​ដល់​រឿង​លើ​គ្រែ ។ នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​រវាង​អ្នក និង មិត្ត​ប្រុស ឬ អ្នក​បានធ្វើឱ្យ​គាត់​ខឹង​ឬក៏​ខកចិត្តពេលនោះ​អារម្មណ៍​របស់គាត់ ប្រាកដជា​នឹកឃើញ​តែ​បញ្ហា​ទាំងនោះ​ធ្វើឱ្យ​ចំណង់​ផ្លូវភេទ​របស់គាត់​បាត់បង់ ។ ប្រសិនបើ​មាន​បញ្ហា​បែបនេះ​អ្នក​ទាំងពីរ​គួរ​ដោះស្រាយ​ឱ្យបាន​ចប់សព្វគ្រប់មុនពេល​មានឱកាស​ឡើង​គ្រែ ។​

៤ – គាត់​ធុញទ្រាន់​
​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ការធុញទ្រាន់​រឿង​លើ​គ្រែ​ដោយសារតែ​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​យូរ​មកហើយ​ក៏​ជា​មូលហេតុ​សំខាន់​មួយ​នាំឱ្យបុរស​ខ្វះ​ចំណង់​ផ្លូវភេទ តែ​មិនមែន​គាត់​ធុញទ្រាន់​នឹង​អ្នក​នោះទេ​គឺ​ជីវិត​ផ្លូវភេទ​របស់​អ្នក​ទាំងពីរ​ធ្លាក់​ក្នុង​សភាព​ដដែលៗ ។ បើ​ដូច្នេះ​ចូរ​សាកល្បង​ប្តូរក្បាច់​ប្លែកៗ​បែប​ច្នៃប្រឌិត ឬ ឈ្វេងយល់​ក្នុង​អ៊ី​ន​ធឺរ​ណេ​ត និង ប្តូរទីតាំង​ថ្មីៗ ។

៥ – គាត់​បានសម្រេច​កាម​ដោយ​ខ្លួនឯង​ក្នុង​ថ្ងៃនោះ​
​បុរស​ម្នាក់​ដែល​បាន​ទស្សនា​រូបភាព​ក្តៅ​សាច់ គាត់​នឹង​ចាប់ផ្តើម​នឹក​ដល់ រឿង​ឡើង​គ្រែ​ភ្លាម ប៉ុន្តែ​បើ​គ្មាន​ដៃគូ​ស្នេហា​នៅក្បែរ គាត់​ប្រាកដជា​ចូល​បន្ទប់ ទឹកស​ម្រេច​កាម​ដោយ​ខ្លួនឯង ហើយ​ពេល​ត្រូវ​ដៃគូ​បបួល​រួម​ភេ គាត់​អាច​នឹង​មិនមាន​អារម្មណ៍​ផ្លូវភេទ នេះ​បើតាម​សម្តី​របស់ Ian Kerner អ្នកឯកទេស​ផ្នែក​សុខភាព​ផ្លូវភេទ ។ ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះគឺ​អ្នក​ត្រូវ​ប្រាប់​ឱ្យ​គាត់​ដឹង​ពី​ពេលវេលា​ដែល​អ្នកត្រូវការ​ឱ្យ​គាត់​នែបនិត្យ ៕​បុត្រ