​ទារក បៅដោះ​ម្តាយ​គឺ​អាច​ចៀសផុត​ពី​ភាពធាត់​ជ្រុល​

​ទារក បៅដោះ​ម្តាយ​គឺ​អាច​ចៀសផុត​ពី​ភាពធាត់​ជ្រុល​

ទោះបីជា​នៅក្នុង​វ័យ​កុមារភាព​ក៏ដោយ ក៏​គេ​សម្គាល់​ឃើញថា ទារក​ដែល​បាន​បៅដោះ​ម្តាយ គឺ​ហាក់​នឹង​មាន​រូប​រាងស្តើង ជាង​ទារក​ផ្សេងទៀត ដែល​បាន​បៅ​ទឹកដោះគោ​ម្ស៉ៅ​។ ការសិក្សា​បាន​បង្ហាញ ថា កុមារ​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ គឺ​ហាក់​នឹង​មិន​សូវ ក្លាយ​ជា​ធាត់​ជ្រុល នៅ​ក្នុង​វ័យ​ជំទង់​នោះ​ទេ ហើយ​រយៈពេល​ដ៏​យូរ​នៃ​ការបំ​បៅដោះ​នេះ ក៏​អាច​ជួយ​កាត់បន្ថយ​បាន​យ៉ាងខ្លាំង ចំពោះ​ការ​ប្រឈម​នឹង ការ​ធាត់​ជ្រុល​នៅ ក្នុង​វ័យ​ជំទង់​របស់​ពួកគេ ។​

 កុមារ​ដែល​មាន​ទំងន់​ធ្ងន់​ជ្រុល គឺ​ហាក់​នឹង​ងាយ ក្លាយជា ក្មេង​ជំទង់​ដែល​មាន​រូបរាង​ធាត់​ខ្លាំង​។ ដោយសារតែ ទារក​ដែល​បាន​បៅដោះ​ម្តាយ អាច​ធ្វើ​ការគ្រប់គ្រង នូវ ការ ទទួលទាន​របស់​ពួកគេ បាន​ដោយ​ខ្លួនឯង ( បន្ថែម​ដោយ​ការ ផ្លាស់ប្តូរ​នូវ កម្រិត​ខ្លាញ់ ក្នុង​ដំណាក់ កាល​នៃ​ការបំ​បៅដោះ ) ទារក​ដែល​បាន​បំបៅ​ដោយ​ដោះ​ម្តាយ បាន​រៀន​ក្នុងការ​ស្គាល់​សញ្ញា របស់​រាង កាយ​គេ អំពី​បរិមាណ​ដែល​គេ​ត្រូវកា​រញុំា និង ពេលវេលា​ដែល​គេ​ចង់​។ វិធី​នេះ អាច​ជួយ​ផ្តល់​ឲ្យ​ពួក គេ​នូវ ទំលាប់​នៃ​ការ​ទទួលទាន​ប្រកបដោយ​សុខភាព ចាប់​តាំងពី​ដំបូង​នេះ​តទៅ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។