លេបថ្នាំ​ពន្យារកំណើត​អាចធ្វើឱ្យ​ធាត់​ជាការ​ពិត​ដែរ​ទេ ? បង្ក​ផលប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ​ទេ ?

Doliprane TVC

​រឿង​លេបថ្នាំ​ពន្យារកំណើត​ជាមួយ​ទម្ងន់​ខ្លួន​ជា​រឿង​ដែល​សុភាពនារី​មួយចំនួនច្រើនតែ​ជឿថា​ធ្វើឱ្យ​ឡើង​ទម្ងន់ ដែល​ការជឿ​នេះ​វា​មិន​ពិត​ទាំងអស់​នោះទេ ។ បច្ចុប្បន្ន​ថ្នាំ​ពន្យារកំណើត​មាន​ច្រើនបែប​ច្រើន​ប្រភេទ ប្រសិនបើអ្នក​ជ្រើសរើស​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ​ថ្មី​ដែលមាន​បរិមាណ​អ័រម៉ូន​ទាប និង មិន​ភ្ញោ​ច​ចំណង់​អាហារ​ក៏​នឹង​ជួយ​កាត់បន្ថយ​ឱកាស​ឡើង​ទម្ងន់​បានដែរ ។

លេបថ្នាំ​ពន្យារកំណើត​អាចធ្វើឱ្យ​ធាត់​ជាការ​ពិត​ដែរ​ទេ ? បង្ក​ផលប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ​ទេ ?

​ចំណែកឯ​សំណួរ​ដែល​សួរថា ប្រើ​ថ្នាំ​ពន្យារកំណើត​វា​មាន​ផលប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ​ឬអត់​នោះ ជាទូទៅ​ថ្នាំ​ពន្យារកំណើត​នឹងធ្វើ​ឱ្យ​រាងកាយ​បង្កើត​អ័រម៉ូន​ក្នុង​កម្រិត​មួយ​តិចជាង​ធម្មជាតិ ជាពិសេស​ថ្នាំ​ពន្យារកំណើត​ប្រភេទ​ថ្មី​ដែលមានបរិមាណ​អេ​ស្ត្រូ​ចេ​ន​ទាប គឺ​កាន់តែ​ធ្វើឱ្យ​រាងកាយបញ្ចេញ​រដូវ​មក​តិច ដែល​ការពិតទៅ​ក៏​ជា​រឿងល្អ ព្រោះ​រដូវ​មិនមែនជា​ឈាម​អាក្រក់ ក្រៅពី​រដូវ​មក​មិន​ច្រើន​ហើយ​ថែមទាំង​មិនមាន​អាការឈឺ​រដូវ​ទៀតផង ៕

លេបថ្នាំ​ពន្យារកំណើត​អាចធ្វើឱ្យ​ធាត់​ជាការ​ពិត​ដែរ​ទេ ? បង្ក​ផលប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ​ទេ ?