សម្តេច​តេ​ជោ ផ្ញើ​សារសំខាន់ៗ​មួយចំនួន ជូន​ប្រជាពលរដ្ឋ​ខ្មែរ នៅថ្ងៃនេះ​

ភ្នំពេញ:
​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ចំនួន​ប្រមាណ​ជិត​៥០០០​នាក់ នៅ​កោះ​ពេជ្រ ដោយ​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ផ្ញើ​សារសំខាន់ៗ​នៅក្នុង​ពិធី​នោះ​ថា សម្តេច សូម​កោតសរសើរ​ដល់​ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​កែទម្រង់​ការអប់រំ​បាន​ល្អ និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​បងប្អូន​ប្រជាពលរដ្ឋ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​ដល់ លោក John Kerry រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ថា អាមេរិក​ល្មម​ផ្តល់​យុត្តិធម៌​ដល់​កម្ពុជា​ហើយ រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រា​ប់លោក John Kerry ទៀតថា សម្តេច​អន់ចិត្ត​ខ្លាំង ចំពោះ​ការចោទប្រកាន់​កម្ពុជា​ថា មាន​ភាពលំអៀង​ទៅរក​ចិន ទើប​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​លើ COC ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល ពី​ចុងឆ្នាំ​២០១២​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សម្តេច​ត្រូវតែ​បញ្ជាក់​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់ មុននឹង​សម្តេច​អញ្ជើញ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន នា​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ នេះ​នៅ​កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក​។​

​ក្រៅពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ការពារ​ដល់​អាជីវករ​ខ្មែរ​២​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន​ក្នុង​ហេតុ​ការប៉ះទង្គិច​គ្នា​រវាង​អាជីវករ​ខ្មែរ និង​នគរបាល​ថៃ នៅ​ផ្សារ​រ៉ុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​២​ថ្ងៃមុន​។​

​គួរ​បញ្ជាក់ថា និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនា​ន់ទី​១៩ និង​ទី​២០ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនា​ន់ទី​១៥, ១៦ និង​ថ្នាក់បណ្ឌិត​ជំនាន់​២៕​

សម្តេច​តេ​ជោ ផ្ញើ​សារសំខាន់ៗ​មួយចំនួន ជូន​ប្រជាពលរដ្ឋ​ខ្មែរ នៅថ្ងៃនេះ​

សម្តេច​តេ​ជោ ផ្ញើ​សារសំខាន់ៗ​មួយចំនួន ជូន​ប្រជាពលរដ្ឋ​ខ្មែរ នៅថ្ងៃនេះ​

សម្តេច​តេ​ជោ ផ្ញើ​សារសំខាន់ៗ​មួយចំនួន ជូន​ប្រជាពលរដ្ឋ​ខ្មែរ នៅថ្ងៃនេះ​

សម្តេច​តេ​ជោ ផ្ញើ​សារសំខាន់ៗ​មួយចំនួន ជូន​ប្រជាពលរដ្ឋ​ខ្មែរ នៅថ្ងៃនេះ​