ចោរ​ចូល​ប្លន់​ផ្ទះ​វី​ង នៅ​ភូមិ​ខ្នា​ទង់ បាញ់​ស្ត្រី​ម្ចាស់ផ្ទះ​រងរបួស យកលុយ​និង​ទ្រព្យ​មានតម្លៃ​

ភ្នំពេញ: មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ បាន​ចូល​ប្លន់​នៅក្នុង​ផ្ទះ វី​ង​wing នៅ​ភូមិ​ខ្នា​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី (​ខាងត្បូង​ត្រាំខ្នា​) ខេត្តតាកែវ នៅ​យប់​ថ្ងៃទី​៥ ខែកុម្ភៈ នេះ ដោយបាន​បាញ់​ឲ្យ​ស្ត្រី​ម្ចាស់ផ្ទះ​រងរបួស និង​បាន​យកលុយ និង​ទ្រព្យ​មានតម្លៃ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមចោរប្លន់​មាន​គ្នា​៥​នាក់ និង​មាន​កាំភ្លើង​អាកា ១​ដើម និង​ខ្លី​មួយ​ដើម ជិះ​ម៉ូតូ​វីវ៉ា​ក្រហម​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​រួច ពួកគេ​បាន​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ នួន សំណាង (​ប្រពន្ធ​) អាយុ​២៧​ឆ្នាំ មុខរប​រវេ​ប្រាក់ Wing រងរបួស​បាក់ដៃ​ខាងស្តាំ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ប្តី​ឈ្មោះ រស់ ប៊ុនលី អាយុ ៣៧​ឆ្នាំ មុខរបរ​គ្រូពេទ្យ ។​