ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយ​មាន​ជ័យ ៖ អភិបាលរង​ខេត្ត​បាន​នាំ​យក​អំណោយ​ជូន​ដល់​កម្លាំង​នគរបាល​យាមកាម​ពេល​យប់​៨​គោលដៅ​ចាប់ពី​ម៉ោង ០៨​ដល់​១១​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្ត​បាន​ប្រាប់​ថា កម្លាំង​នគ​បាល​គ្រប់​ស្រុក​.​ក្រុង​បាន​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទាំង​យប់​ថ្ងៃ​។

លោក​បាន​បន្ត​ថា ដោយឡែក​ក្រុង​សិរី​សោភ័ណ​កម្លាំង​នគ​បាល​បាន​យាមកាម​ចំនួន​៨​គោលដៅ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជា​ពល​រដ្ឋ​។​ការ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​និង​សប្បុរសជន​ក្នុង​ខេត្ត​បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​កម្លាំង​នគរបាល​។

លោក លី សារី អភិបាលរង​ខេត្ត​បាន​បន្ត​ថា ជា​ការ​យកចិត្តទុកដាក់​ពី​លោក គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​នាំ​យក​អំណោយ​ចែក​ជូន​ដល់​កម្លាំង​ដែល​ឈ​ជើងការ​ពារ​ចំនួន​៨​គោលដៅ​ក្នុង​១​គោលដៅ​មាន​៥​នាក់​ទទួល​បាន​ទឹក​ផ្លែ​ឈើ​២​កេស ទឹក​សុទ្ធ​២​យួរ នំ​បុ័ង​ផ្អែម​១ និង​ថវិកា​២​ម៉ឺន​រៀល​៕