ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ០៨ និង​១៥​នាទី យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ (​ទល់មុខ​រោងចក្រ​ហាត់​តា​) ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បុក​គ្នា​ពេញទំហឹង​វាង​ម៉ូតូ និង​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​នាក់ ។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-0925 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ពី​លិច ទៅ​កើត ចំណែកឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់ ម៉ាក​ស្មា​ក់វី ស្លាក​លេខ ភ្នំពេញ 1DG-1316 ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ ម៉ូតូ​ទាំង​ពីរ​បាន​ជិះ​មក​កណ្ដាល​រៀង​ៗ​ខ្លួន បណ្ដាល​ឲ្យ​បុក​គ្នា​ពេញទំហឹង ស្លាប់​ៗ​នៅ​កន្លែង​ហេតុ​ម្នាក់ ០២​នាក់​ត្រូវ​ឡានពេទ្យ​ដឹក​ជញ្ជូន​ទៅ​ព្យាបាល ក៏​ស្លាប់​តាម​ផ្លូវ​ម្នាក់ និង​ម្នាក់​ទៀត​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ៕