ក្រុមហ៊ុនប៊ូអ៊ីង បង្ហាញម៉ូដែល យន្តហោះ ប្រភេទថ្មី រូបរាងចម្លែក តែតម្រូវទូរ កុងទីន័រ

ប្រភពភព័ត៌មាន ពីYahoo កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីងបានទទួលបានប័ណ្ណប៉ាតង់អនុញ្ញាតិកាល ពីខែមុនដើម្បីឲ្យមានការផលិតយន្តហោះ ប្រភេទដឹកជញ្ជូនថ្មីមួយ ដែលមានរូបរាងប្លែកប៉ុន្តែសាកសមបំផុត សម្រាប់ការផ្ទុកទូរកុងទីន័រ ធំៗបានយ៉ាងងាយស្រួល។

ម៉ូដែលថ្មីនៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនប៊ូអ៊ីងនេះមិនតម្រូវប្រើប្រាស់ជាមួយទំហំកុងទីន័រប្រភេទដែលយើងធ្លាប់ឃើញគ្រប់គ្នានៅតាមកប៉ាល់ដឹងទំនិញនិងរថភ្លើងនោះទេតែវានឹងប្រើប្រាស់ជាមួយនឹងកុងទីន័រដែលមានទំហំស្របទៅតាមស្តង់ដាថ្មីUnit Load Device (ULD)ដែលនឹងត្រូវប្រើប្រាស់នូវកុងទីន័រដែលមានទំហំតូចជាងមុនហើយវានឹងត្រូវដាក់តម្រៀបគ្នាបានតែមួយជួរប៉ុណ្ណោះ៕

គួរបញ្ជាក់ថាយន្តហោះប្រភេទដឹកទំនិញមួយនេះគឺត្រូវបានក្រុមអ្នកវិស្វកររចនាឡើងក្នុងលក្ខណះសាមញ្ញតែក្នុងគោលដៅផ្តោតសំខាន់លើសុវត្ថិភាពហើយបើទោះជាយ៉ាងនេះក្តីយន្តហោះដែលអាចបន្ទាបខ្លួនបានយ៉ាងទាបនិងមានសមត្ថភាពក្នុងដឹកជញ្ជូនកុងទីន័របានពី១០ទៅ១២មួយនេះនឹងត្រូវប្រើពេលវេលាច្រើនសមល្មមសម្រាប់ការធ្វើតេស្តសាកល្បងជាមុនមុននឹងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ៕

ក្រុមហ៊ុនប៊ូអ៊ីង បង្ហាញម៉ូដែល យន្តហោះ ប្រភេទថ្មី រូបរាងចម្លែក តែតម្រូវទូរ កុងទីន័រ